ត្រពាំង «កណ្ដឹង​នរក» ​មើល​ពី​ក្រៅ​ស្រស់​ស្អាតគួ​រឲ្យ​ចង់​លេង​តែ​ខាង​ក្នុង​ឃើញ​ហើយព្រឺស​ម្បុរ​

ប្រទេសម៊ិកស៊ិក៖ បើគេក្រលេកមើលពីផ្ទៃទឹកខាងលើ គេឃើញថា ស្រះមានរាងរង្វង់រំលេចសម្រស់ផ្ទៃទឹកដ៏ថ្លាឈ្វេង និងរុក្ខជាតិពណ៌បៃតងខ្ចីយ៉ាងស្រស់ស្អាត និងគួរជាទីទាក់ទាញនៃការ កម្សាន្តលេង តែនៅខាងក្នុងផ្ទៃទឹកដែលត្រូវបានហៅថា «កណ្ដឹងនរក»។

ការដាក់ឈ្មោះនេះគឺគេមើលទៅតាមរុក្ខជាតិដុះជុំវិញនោះ សេណូត ហ្សាផូត ស្ថិតនៅភាគខាងលិចក្រុងព័រតូម័រឡូស ប្រទេសម៊ិកស៊ិក។មិនមាននរណាដឹងច្បាស់អំពីការហៅឈ្មោះ «កណ្ដឹងនរក» នោះទេ។ សូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនច្បាស់ថាថ្មរាងកណ្ដឹងទាំងនេះកកើតឡើងបានយ៉ាងដូចម្ដេចឡើយ។

Content image - Phnom Penh Post

កណ្ដឹងនរកត្រូវបានជឿថាជាសំណឹកថ្មដ៏ចម្លែកដែលត្រូវបានប្រទះឃើញនៅក្រោមផ្ទៃទឹក។ថ្មរាងកណ្ដឹងអាចកកើតឡើងពីសំណឹកថ្ម ខណៈកម្ពស់ទឹកមានការប្រែប្រួលតាំងពីយុគសម័យទឹកកកចុងក្រោយ ប៉ុន្ដែយន្ដការដែលនាំឲ្យកកើតសំណឹកថ្មប្លែកៗដ៏អាថ៌កំបាំងនេះមិនត្រូវបានដឹងច្បាស់ ហើយវានៅតែជាប្រធានបទកំពុងជជែកដេញដោលនៅឡើយ។

បើលោកអ្នកចូលចិត្ដការជ្រមុជទឹក និងចង់ឃើញទស្សនីយភាពក្រោមផ្ទៃទឹកដ៏ថ្លាដូចកញ្ចក់ក្នុងជម្រៅប្រមាណ ៣០ ម៉ែត្រ អ្វីដែលលោកអ្នកបានឃើញនឹងធ្វើឲ្យមានអារម្មណ៍ព្រឺសម្បុរមិនខាន។ស្ថិតក្នុងជម្រៅផ្ទៃទឹកត្រពាំងដ៏ជ្រៅនេះ ផ្គុំបំពេញដោយគុហា សេណូត ហ្សាផូត ក្នុងឧបទ្វីបយូខេទេន (Yucatan) នៅប្រទេសម៉ិកស៊ិក ជាថ្មស្ដាឡាកទីតដែលដុះចេញក្នុងសណ្ឋានប្លែក។

Content image - Phnom Penh Post

បាតុភូតធម្មជាតិ «កណ្ដឹងនរក» មិនត្រូវបានដឹងអំពីអាថ៌កំបាំងនេះឡើយ ដូចជា ការកកើតរបស់វាតាមរបៀបណា ឬមូលហេតុដែលគ្មានទីឋានជ្រមុជណាផ្សេងដែលមានរចនាសម្ព័ន្ធបែបនេះឡើយ។

ទីឋាននេះជាត្រពាំងមុជទឹកនេះគឺសម្រាប់អ្នកមានបទពិសោធ ដោយសារតែជម្រៅទឹក និងជំនាញបណ្ដែតខ្លួនក្នុងផ្ទៃទឹក ដើម្បីបញ្ចៀសការប៉ះទង្គិចថ្មដុះច្រូងច្រាងនៅតំបន់កណ្ដឹងនរកស្ថិតនៅជម្រៅ ៣០ ម៉ែត្រ៕

Content image - Phnom Penh Post

ប្រភព៖ postkhmer

About Author:

Leave A Comment

Your email address will not be published. Required fields are marked *