កីឡាករប្រដាល់ម្ចាស់ខ្សែក្រវាត់ «គោជល់» ធ្វើ​ទារុ​ណកម្មផ្លូ​វភេទ​យ៉ាង​ព្រៃ​ផ្សៃទៅ​លើ​នា​រីម្នា​ក់​

មានករណីចាប់បង្ខាំងនារីជាសង្សារទុកធ្វើអំពើហិង្សាវាយដំ និងគំរាមសម្លាប់ មិន តែប៉ុណ្ណោះ ថែមទាំងធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃទៀតផង ដោយបុរសបង្កនោះ ត្រូវគេស្គាល់ថា ជាកីឡាករប្រដាល់ម្ចាស់ខ្សែ ក្រវាត់ «គោជល់» ហើយត្រូវនាងរងគ្រោះ បានរំដោះខ្លួនចេញពីបន្ទប់នោះ ស្រែកហៅគេជួយយ៉ាងរន្ធត់ ។d5ff1d55d3e3693ba6fad824bd427f10c58444ea

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ វិច្ឆិកា ស្ថិតនៅផ្ទះជួលមួយកន្លែង មានលេខ៥ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ជនសង្ស័យត្រូវកម្លាំង នគរបាលឃាត់ខ្លួនបានភ្លាមៗ មានឈ្មោះកន ចន្ថា អាយុ២៥ឆ្នាំ ជាកីឡាករប្រដាល់ខ្សែក្រវ៉ាត់ «គោជល់» ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះ អាយុ១៧ឆ្នាំ ជាអ្នកលក់ខោអាវនៅកោះពេជ្រ ។

នាងរងគ្រោះ និយាយទាំងទឹកភ្នែកឱ្យដឹងថា នាងនិងបុរសនោះ (ជនសង្ស័យ)ទើបស្គាល់និងស្រឡាញ់គ្នា ជាសង្សារ រយៈពេល២ខែមកហើយ ដោយនាងបានមករួមរស់ជាមួយគ្នា នៅក្នុងផ្ទះជួលនោះ ។ ក៏ប៉ុន្តែមួយរយៈក្រោយនេះ ពួកនាងមានជម្លោះគ្នារហូត ដល់បុរសនោះ បានចាប់បង្ខាំងនាង មិនឱ្យចេញទៅណាទេ ។

d9a8f339adbfa9a5f32b8a31ebf268c8c1878903

នាងបន្តថា នៅថ្ងៃកើតហេតុនេះ គឺជននោះបានចាប់ វាយនាងឱ្យរងរបួស ហើយយកកាំបិតប៉័ងតោមកគំរាម អារ.កនាង និងចាប់ហែកអាវហែកខោ ដោយយកទូរស័ព្ទមកថតវីដេអូទៀតផង ។ ហើយជននេះកាន់តែឆ្កួត ចាប់នាងកាត់សក់ ហើយមិនអស់ចិត្តបានធ្វើទារុណកម្មផ្លូវភេទ ដោយយកប្រដាប់លុញក្លៀក មករុកក្នុងប្រដាប់ភេទនាង ធ្វើឱ្យខ្លាចជននោះ ខ្លាំងណាស់ (មុនពេលរួមភេទ) ។

e5a58f99b4d4e5df506ca3fd2dc39ee507b3adda

បន្ទាប់មក ខណៈជននេះដើរ ចូលក្នុងបន្ទប់ទឹក នាងឃើញឱកាសហុចឱ្យ នាងក៏រត់ចេញពីក្នុងផ្ទះបាន ស្រែកហៅអ្នកភូមិជួយនាង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ នៅផ្ទះកើតហេតុ ដោយចាប់ជននេះបានភ្លាមៗតែម្តង។

ab76a4e2359b390ce629787c0c164761799da292
c29c78cf8af7bda42073711e66926e8ce2d1caaf

About Author:

Leave A Comment

Your email address will not be published. Required fields are marked *