​ខ្លាំងពេក…២ម៉ោងសម្រេចបាន៥ដង ចុងក្រោយត្រូវជាប់ខ្នោះ

បុរសម្នាក់ត្រូវបានក្រុមគ្រួសារនារីម្នាក់ដេញតាមចាប់តាំងពីខេត្តកំពង់ស្ពឺរហូតដល់រង្វង់មូលចោមចៅទើបចាប់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ យកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅ ។949263d9-2298-4b49-9360-21eeac9e04ee

បុរសដែលត្រូវគេចាប់ខ្លួនយកមកប្រគល់ឲ្យនេះឈ្មោះ ភុន សុខអេង អាយុ៣៤ឆ្នាំ មានមុខរបរជាគ្រូទាយតាមហ្វេសប៊ុក មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ដំណើររឿងដំបូងគឺនារីវ័យក្មេងម្នាក់អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានឲ្យគ្រូទាយខាងលើពីប្រជ្រុយនៅលើដើមទ្រូងរបស់នាង ហើយគ្រូទាយទាយថា ប្រជ្រុយនៅដើមទ្រូងជាប្រជ្រុយដែលនាំគ្រោះថ្នាក់ដល់សាច់ញាតិជាច្រើននាក់ ។ បន្ទាប់ពីទំនាក់ទំនងតាមឆាតហ្វេសប៊ុករយៈពេលប្រមាណជាកន្លះខែ គ្រូទាយរូបនោះក៏លួងលោមនារីវ័យក្មេងរូបនោះថា ទាល់តែរួមរ័កជាមួយគ្រូទាយទើបអាចកាត់គ្រោះបាន ។

សមត្ថកិច្ចបន្តថា ដោយការលួងលោមរបស់គ្រូទាយ និងដោយខ្លាចមានគ្រោះថ្នាក់ដល់សាច់ញាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នារីរងគ្រោះក៏ទៅផ្ទះគ្រូទាយនោះដើម្បីកាត់គ្រោះ ដោយត្រឹមតែរយៈពេល២ម៉ោងសោះ គ្រូទាយរូបនោះបានរួមរ័កជាមួយនារីវ័យក្មេងរូបនោះបានសម្រេចរហូតដល់ទៅ៥ដងឯណោះ ។

ប្រភពបញ្ជាក់ទៀតថា បន្ទាប់ពីនារីរងគ្រោះបាត់ខ្លួន១យប់ ក្រុមគ្រួសារក៏សួរដេញដោលទើបដឹងការពិត ក៏ធ្វើការស្រាវជ្រាវតាមរកគ្រូទាយរូបនោះ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបដឹងថា គ្រូទាយរូបនោះទៅភ្នំពេញ ក៏នាំគ្នាដេញតាមចាប់តាំងពីខេត្តកំពង់ស្ពឺរហូតដល់រង្វង់មូលចោមចៅទើបចាប់ខ្លួនបានយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅតែម្តង ។

សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ពេលនេះជនសង្ស័យជាគ្រូទាយត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសាកសួរនៅឡើយ ៕b9e35a93-7ebd-4b23-b836-d246f3656b30

819937d1-d724-4ce4-91c6-3569cd7e5ceb

About Author:

Leave A Comment

Your email address will not be published. Required fields are marked *