អ្នកគួរតែដឹង..! ៧ ចំណុចដែលធ្វើឲ្យអ្នក ​បញ្ឈប់ការកោរោមលើប្រដាប់ភេទភ្លាមៗ

យើងតែងតែមានចំណង់ចំណូលចិត្តខុសៗគ្នា៖ កោរសម្អាតឱ្យអស់ ទុករោមខ្លីរឹងៗ បណ្តោយតាមធម្មជាតិ។ មិនថា អ្នកជ្រើសរើសយកបែបណាទេ វាស្រេចតែលើអ្នក ប៉ុន្តែក្រោយពីអ្នកបានដឹងពីការពិត អ្នកនឹងបោះបង់ការកោរ និងការប្រើថ្នាំជម្រុះរោមទៀត។

១. អ្នកធាត់ដែលប្រើថ្នាំជម្រុះរោមច្រើនប្រឈមនឹងបញ្ហាជំងឺធ្ងន់ធ្ងរ

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ស្ត្រី ៨០% បានប្រឈមមុខនឹងបញ្ហាសុខភាពយ៉ាងតិចណាស់ ១ មុខ បន្ទាប់ពីជម្រុះរោមលើប្រដាប់ភេទ។ អ្នកស្រាវជ្រាវបានសិក្សាលើមនុស្សស្រីចំនួន ៣៣៣ នាក់ ក្នុងវ័យចន្លោះ ១៦ និង ៤០ឆ្នាំ ហើយបានបង្ហាញឱ្យឃើញថា ស្ត្រីដែលធាត់ខ្លាំងងាយនឹងប្រឈមនឹងជំងឺ ប្រសិនបើពួកនាងជម្រុះរោមលើប្រដាប់ភេទ។

២. ការកោររោមប្រដាប់ភេទអាចបណ្តាលឱ្យឆ្លងមេរោគ

អ្នកជំនាញផ្នែកសើស្បែកជនជាតិបារាំង ២នាក់ និងអ្នកស្រាវជ្រាវសុខភាពពិភពលោកមកពីសាកលវិទ្យាល័យ Emory បាននិយាយថា មេរោគងាយឆ្លងតាមរយៈការរួមភេទ ដោយសារការកោររោម ឬប្រើថ្នាំជម្រុះរោមជុំវិញប្រដាប់ភេទ។
៣. ប្រសិនបើអ្នកមានជំងឺស្វាយ អ្នកងាយនឹងចាប់យកជំងឺខ្ពស់ជាងគេ

៤. កុំជម្រុះរោមលើប្រដាប់ភេទរបស់អ្នក

ទស្សនាវដ្តីព្យាបាលស្បែក និងវះកាត់បានណែនាំថា អ្នកគួរតែបញ្ឈប់ការមានដៃគូរួមភេទច្រើនមួយរយៈសិន ក្រោយពេលជម្រុះរោមលើប្រដាប់ភេទរួច។

៥. កុំព្យាយាមធ្វើឱ្យរលាក
ប្រសិនបើអ្នកធ្លាប់បានជម្រុះរោមពីមុនមក អ្នកប្រាកដជាបានដឹងហើយថា វាអាចធ្វើឱ្យអ្នករលាកស្បែក។ ដូច្នេះ អ្នកត្រូវមានការប្រុងប្រយ័ត្នបំផុត នៅពេលប្រើឧបករណ៍ជម្រុះរោមរបស់អ្នក វានឹងធ្វើឱ្យអ្នកកាន់តែឈឺចាប់ខ្លាំងឡើង ប្រសិនបើស្បែករបស់អ្នករលាក។

៦. ពេលខ្លះការកោររោមអាចបណ្តាលឱ្យរបកស្បែក

អ្នកនឹងងាយរបកស្បែកបំផុត ប្រសិនបើអ្នកកើតជំងឺត្រអក សើស្បែក ឬទទួលទានថ្នាំរំលាយឈាម។

៧. ការកោររោមប្រដាប់ភេទអាចបណ្តាលឱ្យចេញរោគរមាស់ធ្ងន់ធ្ងរ

ការកោររោមស្ងួតជាបញ្ហាមួយដ៏ធំ ព្រោះវាអាចធ្វើឱ្យកើតរមាស់ធ្ងន់ធ្ងរ តែទោះបីជាយ៉ាងណា សូម្បីតែអ្នកកោររោមដោយប្រើទឹកក្តៅឧណ្ឌៗជាមួយនឹងឡេ ក៏អ្នកនៅតែអាចប្រឈមមុខនឹងរោគរមាស់ធ្ងន់ធ្ងរបានដែរ។ នេះដោយសារតែបញ្ហារន្ធរោម កាលពីថ្មីៗនេះអ្នកទើបតែបានកោររោមដែលដុះចេញឡើងវិញរួច៕

About Author:

Leave A Comment

Your email address will not be published. Required fields are marked *