នារីស្រស់ស្អាតម្នាក់ ត្រូវចោរភ្ជង់ប្លន់យកម៉ូតូ​Zoomer-X ដោយសុវត្ថិភាព

នារីម្នាក់ត្រូវបានក្រុមចោរមួយក្រុមប្រដាប់ដោយកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ Zoomer-X បានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ2011 កែងផ្លូវដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ព្រុំ ចាន់វណ្ណៈ ហើយតាមការរៀបរាប់របស់នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូម៉ាក Zoomer-X ស៊េរីឆ្នាំ២០១៦ ពណ៌ឈាមជ្រូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-8466 ជិះតាមផ្លូវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានចោរមួយក្រុមមានគ្នាច្រើននាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក និងមិនចាំស្លាកលេខ បានធ្វើសកម្មភាពភ្ជង់នាងគំរាមប្លន់ម៉ូតូបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចសោះឡើយ។

ក្រោយកើតហេតុនារីរងគ្រោះបានត្រឹមតែសោកស្តាយម៉ូតូរបស់ខ្លួន ហើយដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីប៉ុណ្ណោះ៕

i
i2

About Author:

Leave A Comment

Your email address will not be published. Required fields are marked *