ស្គាល់គាត់អត់? បុរសមាឌធំសម្តែងក្នុងខ្សែភាពយន្តថៃ ពេលនេះកំពុងតែ……

តារាប្រុសមាឌធំ ដែលមានកម្ពស់ខ្ពស់ជាងគេប្រចាំនៅប្រទេសថៃ លោក Yokyek Chernyim បន្ទាប់ពីបានបាត់មុខពីសិល្បៈអស់រយៈប៉ុន្មានឆ្នាំមក ពេលនេះក៏បានបង្ហាញមុខជាថ្មី ប្រកបទៅដោយភាពផ្អែមល្ហែម  ជាមួយនឹងសង្សារដ៏ស្រស់ស្អាតរបស់ខ្លួន ដែលបានធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

loading...

មិនតែប៉ុណ្ណោះស្នេហារបស់ពួកគេ ក៏ត្រូវបានគេឱ្យដឹងថា អ្នកទាំងពីរបានស្គាល់គ្នាអស់រយៈពេលជិត១០ឆ្នាំមកហើយដែរ ទម្រាំអាចមានស្នេហាដ៏រឹងមាំបានដូច្នេះនាពេលបច្ចុប្បន្ននេះ។

លោក Yokyek Chernyim បានបង្ហើបឱ្យដឹងជាសាធារណៈថា ស្នេហាពិត គឺមិនប្រកាន់ទៅលើរូបរាង មុខមាត់ កម្ពស់ខ្ពស់ ឬទាបនោះទេ ព្រោះវាមិនមែនជាបញ្ហាធំដែលបានចោទឡើងនោះឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺ ក្តីស្រលាញ់ស្មោះ ដែលមានចំពោះគ្នាទៅវិញទៅមក។

គាត់មានអាជីព៣យ៉ាង នៅក្នុងសង្គមសិល្បៈថៃ គឺតារាកំប្លែង តារាសម្តែង និងតារាចម្រៀងម្នាក់ផងដែរ ហើយទស្សនិកជនមួយចំនួនប្រហែលជាធ្លាប់បានឃើញគាត់រួមមកហើយ នៅក្នុងខ្សែភាពយន្តថៃមួយចំនួន៕