យ៉ា​ងតិច​មនុស្ស៦​នាក់មា​នជីវិត ​ករណី​ធ្លាក់យ​ន្តហោះ​ដឹកក្រុម​កីឡាករ​បាល់ទា​ត់ ប្រេស៊ីល ​​ដែលផ្ទុ​ក​អ្នក​ដំ​ណើ​រ​៨១​នា​ក់

យន្តហោះដឹកក្រុមកីឡាករ បាល់ទាត់ប្រេស៊ីល មានអ្នកជិះសរុបទាំងពីឡុត សហសេវិក និងកីឡាករសរុប៨១នាក់ ហើយវាអាចមានមនុស្សនៅរស់រាន្តមានជីវិត ប៉ុន្តែនៅពេលនេះត្រូវបានអាជ្ញាធររាយការណ៍ថា យ៉ាងតិចមានមនុស្ស៦នាក់នៅមានជីវិត បន្ទាប់ពីរកឃើញនៅក្បែរកន្លែងធ្លាក់។

សម្រាប់ក្រុមសង្គ្រោះកំពុងបំពេញប្រតិបត្តិការនៅកន្លែងកើតហេតុ ដែលស្ថិតនៅក្បែរទីក្រុង Medellin នោះនៅឡើយ។

យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។

គួរបញ្ចាក់ថា យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ៕

p3
Image result for football of brazil  Chapecoense

About Author:

Leave A Comment

Your email address will not be published. Required fields are marked *