ប្រទេសម៉ាឡេស៊ី កំពុងតែទទួលរងនូវទឹកជំនន់យ៉ាងខ្លាំង

ខណៈពេលដែលប្រទេសកម្ពុជារបស់យើងបានធ្លាក់ខ្យល់រងានោះ បើយើងក្រឡេកនៅមើលប្រទេសម៉ាឡេស៊ីឯណោះវិញកំពុងតែមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាៗ គឺខ្លាំងមែនទែនរហូតដល់កើតជាទឹកជំនន់តែម្តង។

2016-11-30_073730
loading...

គ្រោះធម្មជាតិមួយនេះបានបណ្តាលអោយលិចផ្លូវថ្នល់ ហើយផ្ទះសម្បែងនិងកន្លែងលក់ដូរផ្សេងត្រូវបានផ្អាកផងដែរ។តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា គ្រាន់តែរយៈពេល 12 ម៉ោង បានធ្វើអោយប្រជាជន 92 នាក់ ដែលមកពី 19 គ្រួសារបានស្វែងរកជម្រកនៅមជ្ឈមណ្ឌលជំនួយសង្គ្រោះចំនួនបីនៅក្នុងទីក្រុង Kuala , ទីក្រុង Terengganu ហើយនិងទីក្រុង Kemaman ផងដែរ។

ជនរងគ្រោះទាំងអស់បានបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេដោយសារតែទឹកបានជន់លិចខ្លាំងរហូតដល់មានជម្រៅ មួយម៉ែត្រ តែពុំមានរបាយការណ៏ស្តីពីជនរងគ្រោះឡើយ៕

2016-11-30_073805
2016-11-30_073721
2016-11-30_073705