អគ្គិភ័យនៅផ្ទះលក់គ្រឿងរថយន្តខូចខាតអស់រាប់សិបម៉ឺនដុល្លារ

គិតមកត្រឹមពេលនេះ សមត្ថកិច្ច និងមន្ត្រីជំនាញបាននឹងកំពុងតែបន្តបាញ់ទឹកពន្លត់គ្រោះអគ្គិភ័យ នៅផ្ទះលក់គ្រឿងរថយន្តមួយ ដែលមានយីហោ ម៉ាក់អាហ៊ុយ ស្ថិតនៅផ្ទះលេខ១៦A ផ្លូវ១១៨ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

3
loading...

គ្រោះអគ្គិភ័យនេះបានឆាបឆេះតាំងពីវេលាម៉ោងជិត៥ទៀបភ្លឺ ហើយបន្តឆាបឆេះកាន់តែខ្លាំងឡើង តែបច្ចុប្បន្នសមត្ថកិច្ច និងមន្ត្រីជំនាញបានបាញ់ពន្លត់អគ្គិភ័យនោះរលត់ហើយ ដោយគ្រាន់តែនៅបាញ់ទឹកបន្តទៀត ដើម្បីការពារកុំឲ្យឆាបឆេះឡើងវិញ។

មកដល់ពេលនេះ យើងមិនទាន់ដឹងច្បាស់ទេថា តើរថយន្តពន្លត់អគ្គិភ័យប៉ុន្មានគ្រឿងឡើយត្រូវបានប្រើប្រាស់ក្នុងអន្តាគមន៍បាញ់ពន្លត់ឡើយ? ហើយទំហំនៃការខូចខាតក៏នៅមិនទាន់ដឹងច្បាស់ដែរ តែបើតាមមើលសភាពនៅកន្លែងកើតហេតុ គឺផ្ទះលក់គ្រឿងរថយន្តនោះត្រូវបានឆាបឆេះស្ទើរទាំងស្រុង។ រីឯមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេ ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងបំពេញការនៅកន្លែងកើតហេតុ៕

1
1
2