សារហាវម្លេះ… បុកគេហើយ ទារលុយគេឲ្យសងថ្លៃខូចខាតទៀត

កាលពីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់បើករថយន្តស៊េរិទំនើបម៉ាក Audi មួយគ្រឿងបុកជាមួយនឹងម៉ូតូ ហើយអ្វីគួរឲ្យហួសចិត្តបំផុតនោះ គឺម្ចាស់រថយន្តនោះបែរជាអូសម៉ូតូជនរងគ្រោះយកទៅទុកក្នុងផ្ទះក្នុងបុរីរបស់ខ្លួន ហើយទាមទារសំណងថែមទៀតផង។ករណីនេះបានកើតឡើងនៅ ស្ថិតនៅតាមផ្លូវ២០០៤ ទល់មុខបុរី អូរគីដេរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

oo2
loading...

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូហុងដា សេ១២៥ មួយគ្រឿងតាមផ្លូវ២០០៤ ពីពោធិ៍ចិនតុង មកភ្លើងស្តុបណូគា លុះមកដល់ចំណុចកើតហេតុមុខបុរីអូរគីដេរស្រាប់តែរថយន្តស៊េរីទំនើបម៉ាក Audi ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3988 បានបត់ចូលផ្ទះក្នុងបុរីក៏បានបុកជនរងគ្រោះ បណ្តាលឲ្យដួល ចំណែកឯរថយន្តវិញបែកអំពូលខាងមុខតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកជួយដោះស្រាយ តែបែរជាព្រមស្តាប់សមត្ថកិច្ច ហើយអូសម៉ូតូជនរងគ្រោះយកទុកក្នុងផ្ទះ និងទាមទារសំណងថ្លៃខូចរថយន្តថែមទៀតផង។ ពេលនេះជនរងគ្រោះបានស្នើរឲ្យថ្នាក់ដឹកនាំ ដែលពាក់ព័ន្ធជួយអន្តរាគមន៍ ដោយសារតែរូបគាត់ត្រូវគេបើករថយន្តបុកហើយអូសយកម៉ូតូគាត់ទុកថែមទៀត៕

15380342_1155657084531102_9016463165311593850_n
15220237_1155657077864436_8894112280498065672_n