​ហេតុផលបង្ហាញពីលក្ខណៈខុសគ្នារវាងដើមទ្រូងមនុស្សស្រី​!

ការដែលមានទំហំ សុដន់ខុសៗគ្នា វាពិតជារឿងមួយធម្មតាទេ។ ករណីបែបនេះច្រើនតែ កើតមានទៅលើក្មេងស្រី អាចមានទំហំសុដន់ ឬក្បាលសុដន់ខុសគ្នា ជាពិសេសនៅ ពេលកំពុងពេញវ័យ។ មនុស្សគ្រប់គ្នាសុទ្ធតែ មានលក្ខណៈខុសៗគ្នា ទាំងអស់ ហើយទោះបីជាស្ត្រីពីរនាក់ដូចគ្នាក៏ដោយ ក៏មានទំហំសុដន់ មិនដូចគ្នានោះដែរ។

តាមពិតភាពមិនស្មើគ្នា បែបនេះអាចកើតមានលើដៃ ឬជើងហើយយ៉ាង ហោចណាស់ក៏មានទំហំ ឬរូបរាងខុសគ្នាបន្តិចបន្តួចដែរ។នៅពេលស្ត្រី ចាប់ផ្តើមពេញវ័យ ជាពិសេសក្នុងវ័យពី ៨ ទៅ១៣ឆ្នាំ សុដន់របស់ពួកគេ ចាប់ផ្តើមលូតលាស់ ដោយមានការហើមតិចតួច នៅពីក្រោមក្បាលសុដន់។ អាចនិយាយថាជាការឡើងសុដន់។ អ្នកប្រហែលជាសម្គាល់ឃើញថា អាចមានសុដន់ម្ខាងចាប់ផ្តើម រីកធំមុនម្ខាងទៀត។

រយៈពេលយូរៗទៅភាពខុសគ្នា នៃទំហំសុដន់បែបនេះក៏អាច កើតមានលើស្ត្រីវ័យ ២០ឆ្នាំដែរ។ ប៉ុន្តែនិយាយឲ្យខ្លីទៅវា គឺជាហេតុការធម្មតាទេ សម្រាប់សុដន់ស្ត្រីមានទំហំ ខុសគ្នាបែបនេះនៅពេល ពួកគេស្ថិតក្នុងសភាពពេញវ័យ ។

ស្ត្រីមួយចំនួនដែលមាន ទំហំសុដន់ខុសៗគ្នាតែងបារម្ភថា ពួកគេប្រហែលជាមាន ជំងឺអ្វីមិនធម្មតា។ ប៉ុន្តែសម្រាប់ពួកគេ ជាយុវវ័យបែបនេះឱកាសនៃការមានជំងឺ គឺមិនមាននោះទេ។ ប្រសិនបើអ្នកពិតជាបារម្ភមែន ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងរោគស្ត្រី។ គាត់គួរតែអាចធានា បានថា ទំហំសុដន់របស់អ្នក នៅពេលនេះពិតជារឿងធម្មតាទេ។

ស្ត្រីដែលសម្គាល់ឃើញ ទំហំសុដន់ខុសគ្នាបែបនេះ មានន័យថាពួកគេដឹងថា ខ្លួនឯងមានសុដន់ដូច មនុស្សស្រីពិតៗ នោះក៏ជាដំណឹងល្អ សម្រាប់ពួកគេដែរ។ ការដែលដឹងថាខ្លួនឯង មានសុដន់អាចជួយឲ្យ មានសុខភាពល្អបាន។ ការសិក្សាពីរបៀបមើល សុដន់ខ្លួនឯងថា ធម្មតាអាចជួយឲ្យអ្នកសម្គាល់ ឃើញមានការប្រែប្រួលទាំងឡាយ ដែលមិនមែនជារឿងធម្មតាបាន។ គ្រូពេទ្យអាចបង្រៀនអ្នក  ពីរបៀបពិនិត្យលើសុដន់ដោយខ្លួនឯង ដើម្បីជាជំនួយបន្ថែម។

ស្ត្រីមួយចំនួនច្រើន តែបារម្ភទៀតថា ទំហំសុដន់ខុសគ្នាបែបនេះ ប្រហែលជាប៉ះពាល់ដល់ សម្រស់ពួកគេ។ ស្ត្រីជាច្រើនដែលមាន ស្ថានភាពបែបនេះគ្រាន់តែ ទទួលស្គាល់ថា ពួកគេមិនមានជំងឺ ហើយក៏មិនអាច ធ្វើអ្វីទៀតបានដែរ។ ប៉ុន្តែអ្នកខ្លះទៀត បែរជាមានអារម្មណ៍ថា ខ្មាសខ្លួនឯងទៅវិញ។ ចូរគិតថាគ្មាននរណាគេទៅ សម្គាល់ពីសុដន់របស់អ្នក ដែលកំពុងតែមាន សភាពពុំស្មើគ្នានោះទេ។

តាមការពិតគឺថា ការហាត់ប្រាណការប្រើថ្នាំបំប៉ន ឬរបបអាហារ មិនអាចធ្វើឲ្យប្រែប្រួលទំហំ ឬរូបរាងសុដន់មនុស្សស្រីបានឡើយ មានតែការវះកាត់កែ សម្ផស្សប៉ុណ្ណោះ ទើបអាចធ្វើបាន។ គ្រូពេទ្យភាគច្រើនបានណែនាំថា ស្ត្រីម្នាក់អាចវះកាត់កែសុដន់ របស់នាងបានលុះត្រាតែរង់ចាំ ឲ្យសុដន់លូតលាស់ចប់សិន។ ស្ត្រីខ្លះបែរជាសម្រេចចិត្ត ពាក់អាវទ្រនាប់ ឬឧបករណ៍ពិសេសៗ ដើម្បីឲ្យទំហំសុដន់ មើលទៅប៉ុនគ្នាវិញ។៕

Image result for ដើមទ្រូង

About Author:

Leave A Comment

Your email address will not be published. Required fields are marked *