ប្រាក់ មុន្នីឧត្តម និងបង្កើនការលេងឲ្យបានខ្លាំង ក្រោយពី…..

ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្ដម បានកំណត់ពីជោគវាសនាបាល់ទាត់របស់ខ្លួនក្រោយរៀបការជាមួយគូរដណ្ដឹង ប្រាក់ ស្រីរ័ត្ន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។

Image result for ប្រាក់ មុន្នីឧត្តម
loading...

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះបានឲ្យដឹងថា រូបគេកំណត់ថា ក្រោយរៀបរួចត្រូវបង្កើនសមត្ថភាពលេងបាល់ឲ្យបានកាន់តែខ្លាំងជាងពេលបច្ចុប្បន្ន។ ជាការពិតក្រោយពេលរៀបការត្រូវចំណាយពេលសម្រាប់គ្រួសារ ប៉ុន្តែក្រៅពីនោះក៏ត្រូវបង្កើនការហ្វឹកហាត់ឲ្យបានច្រើនជាងធម្មតាដែរ។

Image result for ប្រាក់ មុន្នីឧត្តម

កីឡាកររូបនេះបន្ថែមថា ប្រសិនបើក្រោយពេលរៀបការក្នុងនាមជាកីឡាករបណ្ដែតបណ្ដោយខ្លួនមិនប្រឹងប្រែងហ្វឹកហាត់ឬហ្វឹកហាត់ដូចធម្មតា ច្បាស់ណាស់កម្រិតលេងបាល់របស់គេ នឹងមានការធ្លាក់ចុះជាក់ជាមិនខានឡើយ។ លើសពីនេះទៅទៀត ឧត្ដម បានកំណត់ថា របៀបលេងបាល់ ឬកម្រិតសមត្ថភាពលេងបាល់របស់គេត្រូវតែខ្លាំងជាងសព្វថ្ងៃ ទោះបីរៀបការរួចមានការងាររវល់ច្រើនយ៉ាងណាក៏ដោយ។

Image result for ប្រាក់ មុន្នីឧត្តម
Image result for ប្រាក់ មុន្នីឧត្តម