Manny Pacquiao ​កំពុង​ពិចារណា​នៅ​កម្ពុជា​បន្ដ​

បើតាមឯកឧត្ដម ខៀវ កាញ្ញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់នៅលើបណ្ដាញសង្គមថា Manny Pacquiao កំពុងពិចារណាចង់នៅក្នុងកម្ពុជាបន្តបន្តិចទៀត ពោលគឺលោកមិនឡើងយន្តហោះវិលត្រឡប់ទៅហ្វីលីពីនជាមួយប្រធានាធិបតីរបស់លោកនៅយប់នេះទេ (គ្រាន់តែជាលទ្ធភាពទេ មិនមែនផ្លូវការឡើយ)។mid-shot-manny_large

កាលពីម្សិលមិញនេះ Pacquiao បានអមដំណើរប្រធានាធិបតី Rodrigo Duterte ដើម្បីមកទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ខណៈដែលក្នុងការធ្វើដំណើរមកនេះដែរ មានអ្នករង់ចាំទទួលជាច្រើនទាំងនៅព្រលានយន្ដហោះនិងនៅសណ្ឋាគារស្នាក់នៅថែមទៀត។

នៅយប់មិញ អំឡុងពេលជួបជាមួយប្រជាជនហ្វីលីពីនដែលរស់នៅកម្ពុជា Pacman បានបង្ហាញអារម្មណ៍សប្បាយចិត្ត ហើយរូបគេក៏មានបំណងចង់មកកម្ពុជានេះ ម្ដងទៀតផងដែរ នៅពេលណាមួយ៕

Image result for Manny Pacquiao

About Author:

Leave A Comment

Your email address will not be published. Required fields are marked *