ប្រ​ធាន​ស​ភា​ពាណិ​ជ្ជក​ម្មឧ​កញ៉ា​ គិ​ត ម៉េ​ង ​ដឹ​ង​នាំស​មា​ជិក​ជួ​ប​ពិ​ភា​ក្សាជាមួ​យប្រ​ធានា​ធិ​ប​តី​ហ្វីលី​ពីន

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជាចាប់ពីថ្ងៃទី ១៣ ដល់ ១៤ ខែធ្នូដែលអមដំណើរដោយកីឡាករប្រដាល់ល្បីឈ្មោះរបស់ហ្វីលីពីនលោក ម៉ានី ប៉ាក់គីអៅ ផងនោះកម្ពុជា-ហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈចំនួនបួន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការលើវិស័យកីឡាការងារ និងទេសចរណ៍។

Image may contain: 3 people, people standing and suit
loading...

គួរបញ្ចាក់ថាប្រធានាធិបតីហ្វីលីពីនលោក រ៉ូ្រឌីហ្គោ ឌូតឺតេ (Rodrigo Duterte) ព្រមជាមួយនឹងលោក ប៉ាក់គីអៅ បានមកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី ១៣ ខែធ្នូ។ លុះដល់ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោងប្រមាណជា ១០ និង ៣០ នាទីលោកប្រធានាធិបតីហ្វីលីពីនបានចូលគាល់ព្រះមហាក្សត្រខ្មែរព្រះបាទ បរមនាថ នរោត្តម សីហមុនី។

Image may contain: 2 people, people standing, shoes and suit

ទទ្ទឹមនិងនោះអ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ហុង ពីវ ក៏បានដឹងនាំសមាជិកសភាពាណិជ្ជកម្មមកជួបពិភាក្សានិងប្រធានាធិបតីហ្វីលីពីន ក្នុងគោលបំណងពង្រឹងវិស័យកិច្ចការពាណិជ្ជកម្មផងដែរ។

Image may contain: 3 people, people standing, suit, shoes and indoor
Image may contain: 4 people, people standing and suit
Image may contain: 2 people, people standing and suit