​សម្ដេច​តេជោ ហ៊ុន សែន បានមាន​ប្រសា​សន៍ថា ​M​anny Pacquiao ​យ​ល់​ព្រម​មក​​ថត​ពាណិជ្ជកម្ម​នៅ​កម្ពុជា

បើយោងតាម Page សម្ដេច ហ៊ុន សែន បង្ហោះមុននេះបន្តិចបានឱ្យដឹងថា កីឡាករ Manny Pacquiao យល់ព្រមចំពោះសំណើរបស់ខាងកម្ពុជាដើម្បីឱ្យរូបគេត្រលប់មកជាលើកទីពីរហើយ។បន្ថែមពីលើនេះទៀត ការត្រលប់មកវិញម្ដងទៀតនោះ Page សម្ដេច បានបញ្ជាក់ទៀតថានឹងឱ្យអ្នកប្រដាល់ល្បីឈ្មោះរូបនេះជួយកម្ពុជាក្នុងវិស័យកីឡាផង និងជួយដល់ការអបរំទប់ស្កាត់គ្រឿងញៀននិងបញ្ហាចរាចរណ៍ផង។

Image may contain: 3 people, beard

ការអប់រំទប់ស្កាត់ បទល្មើសគ្រឿងញៀននិងសុវត្ថិភាពចរាចរណ៍ គឺចង់ឱ្យថតជាស្ពតអប់រំខ្លីៗ ដោយសុំឱ្យ ប៉ាកគីអាវ និយាយជាភាសាខ្មែរ។

បើយោងតាមPage របស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះថា ៖ ក្នុងឱកាសនៃការចចារផ្លូវការជាមួយប្រធានាធិបតីហ្វីលីពីន ខ្ញុំបាននិយាយទៅកាន់ ប៉ាកគីអាវសមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេចកីឡាប្រដាល់ពិភពលោកថា សូមឯកឧត្តមវិលត្រឡប់មកកាន់កម្ពុជាសារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអបរំទប់ស្កាត់គ្រឿងញៀននិងបញ្ហាចរាចរណ៍ផង។ ការអប់រំទប់ស្កាត់ បទល្មើសគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ ខ្ញុំចង់ឱ្យថតជាស្ពតអប់រំខ្លីៗ ដោយសុំឱ្យ ប៉ាកគីអាវ និយាយជាភាសារខ្មែរ។ក្រោយពិធីជប់លៀងនៅព្រះបរមរាជវាំងមុនចេញដំណើរត្រឡប់ទៅវិញ ខ្ញុំបាននិយាយជាមួយ ប៉ាកគីអាវ ម្តងទៀត គាត់ពិតជាសប្បាយរីករាយទទួលយកការជួយតាមសំណូម ពរកម្ពុជា។

ព្រឹទ្ធសមាជិក និងជាអ្នកប្រដាល់លំដាប់ពិភពលោករូបនេះ ពិតជាមនុស្សសាមញ្ញ និងសុភាពរាបសារគួរឱ្យស្រឡាញ់ រាប់អានខ្លាំងណាស់៕

Image may contain: 3 people, people standing and indoor
Image may contain: 4 people, people standing

About Author:

Leave A Comment

Your email address will not be published. Required fields are marked *