តុលាការប្រទេសអាហ្សង់ទីន ប្រកាសចាប់ខ្លួនJustin Bieber

តារាចម្រៀងកាណាដា Justin Bieber ត្រូវបានតុលាការប្រទេសអាហ្សង់ទីនចោទប្រកាន់ជាលើកទី២ពីបទបញ្ជាឲ្យសន្តិសុខប្រើហិង្សាលើអ្នកថតរូបរួចលួចយកលុយនិងឧបករណ៍ ក្រោយពីមានរឿងក្ដីស្រដៀងនេះកើតឡើងរួចម្ដងមកហើយនៅក្នុងប្រទេសអាហ្សង់ទីនកាលពីឆ្នាំ២០១៣។ 

Image result for justin bieber

ប្រភពជាច្រើនបាននិយាយថា Justin មានផែនការរួចស្រេចសម្រាប់តតាំងនឹងរឿងក្ដីនេះ ដោយមេធាវីរបស់លោកនឹងធ្វើការបង្ហាញតុលាការថាអ្វីដែលចៅក្រមចោទប្រកាន់ Justin គឺដើម្បីតែទាក់ទាញចំណីអារម្មណ៍របស់សាធារណជនតែប៉ុណ្ណោះ រួចរឿងក្ដីនេះនឹងត្រូវឈប់។

Image result for justin bieber

ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់តារាវ័យ២២ឆ្នាំរូបនេះគឺថា Justin ជិតចាប់ផ្ដើមប្រគំតន្ត្រីពិភពលោកនៅឯអាមេរិកខាងត្បូងទៅហើយ ពោលគឺជិតមកដល់ប្រទេសអាហ្សង់ទីនដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ Justin និងជាទីតាំងរបស់អ្នកគាំទ្រតារារូបនេះដាច់មុខ។

Image result for justin bieber

យ៉ាងណាមិញ ប្រភពមួយលើកឡើងថា “អាហ្សង់ទីនអាចនឹងបាត់បង់ថវិកាសេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ពីការរារាំងមិនឲ្យ Justin ចូលមកស្រុកខ្លួន៕

Related image

About Author:

Leave A Comment

Your email address will not be published. Required fields are marked *