ម្តេចតេជោ និងក្រុមគ្រួសារ​កំពុង​ធ្វើដំ​ណើរទៅ​កាន់​ខេត្តព្រះសីហនុ ដើ​ម្បីចូលរួម​ពិ​ធីបុណ្យ​ស​មុទ្រ​កម្ពុជា

តាមប្រសាសន៍ សម្តេចតេជោ «នៅថ្ងៃនេះ ខ្ញុំនិងភរិយា បានធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យសមុទ្ររបស់ប្រទេសកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣-២៥ ខែធ្នូ ឆ្នាំ ២០១៦ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។

Image may contain: 2 people, people sitting

បុណ្យសមុទ្រគឺកម្ពុជាយើងបានប្រារព្ឋធ្វើជារៀងរាល់ឆ្នាំចំពោះខេត្តដែលស្ថិតជាប់តំបន់ឆ្នេរសមុទ្រមានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែលត្រូវប្តូរវេនគ្នាមួយឆ្នាំម្តងៗ។

Image may contain: 1 person, child

ខ្ញុំ និងភរិយា សូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនេះទាំងអស់គ្នា ដើម្បីគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍ដ៏មានសក្តានុពលនៅតំបន់ភូមិភាគនារតី នៃព្រះរាជាណាចក្រកម្ពុជាយើង។សូមបងប្អូនជនរួមជាតិបើកបរគោរពច្បាប់ចរាចរណ៍ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ៗគ្នា» ៕

Image may contain: 2 people, people sitting
Image may contain: one or more people and closeup
Image may contain: 2 people, people sitting and baby
Image may contain: 1 person, sitting
Image may contain: 1 person, sitting and sunglasses

ប្រភព៖Samdech Hun Sen, Cambodian Prime Minister

About Author:

Leave A Comment

Your email address will not be published. Required fields are marked *