ជនជាតិជប៉ុនជិះយន្តហោះមករើសសំរាមនៅកម្ពុជា ចំណែកប្រជាជនកម្ពុជាមួយចំនួនតូចវិញ…..

កាលពីថ្ងៃទី ២២ខែធ្នូម្សិលមិញនេះ គេប្រទះឃើញហេតុដ៏គួឲ្យអាម៉ាសមួយគឺបានឃើញជនជាតិជប៉ុនមួយក្រុមនាំគ្នាដើរប្រមូលសំរាមដោយម្នាក់ៗកាន់ស្បោងខ្មៅ និងខ្លះទៀតកាន់អំបោសនិងប្រដាប់ចូកដើម្បីប្រមូល ប្លាស្ទិកតាមផ្លូវក្នុងក្រុងសៀមរាប ។ Image may contain: 1 person, outdoor

នេះមិនមែនជាលើកទី១ទេ ដែលមានជាតិសាសន៍ដទៃមកប្រមូលសំរាម នៅតាមដងផ្លូវសារធារណៈនៃកម្ពុជាយើង។មានទាំងជនជាតិ បារាំង កូរ៉េ និងជប៉ុនជាដើម ។ ហើយមូលហេតុដែលនាំឲ្យពួកគេធ្វើបែបនេះមានបីយ៉ាងគឺ៖

loading...
Image may contain: 1 person, outdoor

-ទី១៖ វាជាបេសកម្មរបស់សាលារៀនរបស់ពួកគេដែលតម្រូវឲ្យសិស្សនិស្សិតចេញទៅក្រៅប្រទេសដើម្បីធ្វើកិច្ចការងារសង្គមផ្សេងមិនថាតែមមកកម្ពុជាទេ គឹមានទៅប្រទេសជាច្រើនទៀត ។

Image may contain: one or more people, people on stage and outdoor

-ទី២៖ ជនជាតិទាំងនោះចង់មកធ្វើជាគំរូល្អដល់កម្ពុជាឲ្យចេះថែរក្សា និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវចៀសវាងការចោលសំរាមផ្តេសផ្តាសនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពជាដើម ។ល។

Image may contain: 1 person, outdoor

-ទី៣៖ គឺដើម្បីបង្ហាញពីសុជីវធម៌របស់ជាតិសាសន៍គេ ដែលមានទម្លាប់ល្អមិនចោលសំរាមពាសវាលពាលកាល និងចេះសំអាតបរិស្ថានឲ្យបានស្អាតល្អ និងដើម្បីឲ្យកូនខ្មែរភ្ញាក់រលឹកឡើងវិញពីការចោលសំរាមឲ្យដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជាប្រយោជន៍ដល់សង្គមជាតិ និងពិភពលោកទាំងមូល៕

Image may contain: 1 person, shoes and outdoor
Image may contain: one or more people, shoes and outdoor

ប្រភពរូបភាព៖ហ្វេសប៊ុក