សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបកីឡាករបាល់ទាត់ល្បីរបស់ជប៉ុន

នៅព្រឹកថ្ងៃទី២៦ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយកីឡាករបាល់ទាត់ដ៏ល្បីរបស់ជប៉ុន លោក Keisuke Honda ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។

Image may contain: 2 people, people standing and suit

កីឡាករ ជប៉ុន Keisuke Honda បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនកម្ពុជាក្នុងវិស័យកីឡាបាល់ទាត់។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិន្តគិតថា ចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់និងផ្ទេរទៅអោយយុវជនកម្ពុជា ដែលមានសុបិន្តដូចរូបលោកដែរ គឺដើម្បីយុវជនកម្ពុជាទទួលបានជោគជ័យដូចរូបលោកផងដែរ។

Image may contain: 4 people, suit

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវបំណងល្អរបស់ លោក ហុងដា និងបានជម្រាបជូនលោកផងដែរថា បាល់ទាត់មិនសំដៅដល់ប្រទេសតូច ឬធំនោះទេ សំខាន់គឺជំនឿទុកចិត្ត តស៊ូ និងការហ្វឹកហាត់។ កត្តាសំខាន់បំផុតនោះ គឺជាមហិច្ចតារបស់យុវជនម្នាក់ៗ។ សម្ដេចតេជោ ចង់បានយុវជនទទួលយកនូវបទពិសោធន៍ពី កីឡាបាល់ទាត់ជប៉ុនដ៏ល្បីម្នាក់នេះ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយសុបិន្តរបស់ពួកគេ អោយក្លាយទៅជាការពិតដូចរូបលោក។

Image may contain: 5 people, people standing

ទន្ទឹមនឹងនោះ សម្ដេចតេជោ បានស្នើអោយលោកហុងដាចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាអោយចូលរួមក្នុងវិស័យកីឡាអោយបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ លោក ហុងដាសប្បាយចិត្តចំពោះសកម្មភាពចូលរួមជំរុញការអភិវឌ្ឍសង្គមនៅកម្ពុជា។ លោកថានេះគឺជាមោទនៈភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរដើម្បីចូលរួមក្នុងការផ្សព្បផ្សាយដ៏មានសារៈសំខាន់ទាំងនេះ៕

Image may contain: 7 people, people standing and suit
Image may contain: 4 people
Image may contain: 2 people, people sitting, table and indoor
Image may contain: 4 people, people sitting
Image may contain: 5 people, people standing and suit

ប្រភព៖Samdech Hun Sen, Cambodian Prime Minister

About Author:

Leave A Comment

Your email address will not be published. Required fields are marked *