​សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន លោកព្រឹទ្ធាចារ្យ ឆេង ផុន

នៅរសៀលថ្ងៃទី២៦ ខែធ្នូម្សិលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន លោកព្រឹទ្ធាចារ្យ ឆេង ផុន នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

loading...
Image may contain: 1 person, standing and indoor

លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅម៉ោងប្រមាណ១:00 រសៀលក្នុងជន្មាយុ៨៦ឆ្នាំដោយរោគាពាធ។ លោកព្រឹទ្ធាចារ្យគឺជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងឃោសនាការព័ត៌មាននៅទសវត្សរ៍ឆ្នាំ៨០ និងធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសម័យបោះឆ្នោតឆ្នាំ១៩៩៧ ផងដែរ ហើយលោកក៏ជាស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ និងវិបស្សនាផងដែរ។

Image may contain: 2 people, people sitting and suit

មរណភាពរបស់ លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ម្នាក់របស់ប្រទេសជាតិ។ លោកព្រឹទ្ធាចារ្យក៏បានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងការអប់រំបណ្ដុះឆន្ទៈសិល្បករឲ្យស្រឡាញ់សិល្បៈ វប្បធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរ ព្រមទាំងបានជួយសង្គ្រោះសិល្បៈស្ទើរគ្រប់ទម្រង់ឲ្យរស់ឡើងវិញនៅក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។

សូមអោយវិញ្ញាណក្ខន លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ ៕

Image may contain: 2 people, people standing and wedding
No automatic alt text available.
Image may contain: 2 people, flower
Image may contain: 7 people, people standing, wedding and suit
Image may contain: 4 people, outdoor
Image may contain: 4 people, people standing

ប្រភព៖Samdech Hun Sen, Cambodian Prime Minister