ប្រជារាស្រ្តទាំងប្រុសស្រី ឈរអមនៅតាមផ្លូវរថភ្លើងបង្ហាញនូវការគោរពស្រឡាញ់​ចំពោះព្រះមហាក្សត្រខ្មែរ

ប្រជារាស្រ្តទាំងប្រុសស្រី ឈរអមនៅតាមផ្លូវរថភ្លើងមានទឹកមុខរីករាយបង្ហាញនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ ដែលកំពុងយាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីអបអរសាទឆ្នាំថ្មី ឆ្នាំសកល ២០១៧។

Image may contain: 1 person, outdoor
loading...

កូនចៅប្រជារាស្រ្តសូមគោរពថ្វាយព្រះពរសូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់កម្ពុជាទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា «ថ្ងៃនេះ ខ្ញុំនិងភរិយា ពិតជារីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ២០១៧។ ទន្ទឹមនឹងនេះដែរ គឺដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

Image may contain: 1 person, standing and outdoor

ពិតណាស់ ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ ដោយសារសង្រ្គាមផ្លូវរថភ្លើងកម្ពុជាត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។

Image may contain: 6 people, people smiling, people standing

ខ្ញុំ និងភរិយាសូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសនានាក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចំរើន និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៧ ខាងមុខនេះ» ៕

Image may contain: 3 people, people sitting and beard
Image may contain: 3 people, outdoor
Image may contain: 1 person, sitting, beard and outdoor
Image may contain: 6 people, people standing
Image may contain: 9 people, people standing
Image may contain: 6 people, people standing, crowd and outdoor
Image may contain: sky and outdoor
Image may contain: sky, skyscraper and outdoor
Image may contain: 3 people, people standing
Image may contain: people standing, cloud, sky and outdoor
Image may contain: sky, cloud, skyscraper and outdoor
Image may contain: cloud, sky and outdoor
Image may contain: train and outdoor

ប្រភព៖Samdech Hun Sen, Cambodian Prime Minister