ព្រះមហាក្សត្រនិងសម្តេច​ម៉ែយា​ងចុះ​​ពីរថ​ភ្លើងសួ​រសុខ​ទុ​ក្ខ​ប្រ​ជារា​ស្រ្តនៅ​ស្ថានីយ៍​​រ​ថភ្លើងកំ​ព​​ត​​

នៅម៉ោងប្រមាណ ១:១០នាទីរសៀលមុននេះបន្តិច ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ បានយាងចុះពីរថភ្លើងសួរសុខទុក្ខប្រជារាស្រ្តរបស់ព្រះអង្គនៅស្ថានីយ៍រថភ្លើងកំពតដែល ស្ថិតនៅក្នុងភូមិ ស្វាយធុំខាងលិច ឃុំក្រាំងអំពិល ស្រុកកំពង់បាយ ខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូប បានដង្ហែរព្រះអង្គផងដែរ។

Image may contain: 7 people, people standing

មានប្រជារាស្រ្ត សិស្សានុសិស្ស និងមន្រ្តីរាជការជាច្រើនកុះករបានមករង់ចាំទទួលដើម្បីថ្វាយព្រះពរ និងជូនពរ ដល់ព្រះមហាក្សត្រ និង សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រមទាំងសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ ដែលព្រះអង្គកំពុងយាងតាមរថភ្លើងឆ្ពោះមកកាន់ខេត្តព្រះសីហនុ។

Image may contain: 7 people, people standing

កូនចៅប្រជារាស្រ្តសូមគោរពថ្វាយព្រះពរព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្ម យឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕

Image may contain: 10 people, people standing and suit
Image may contain: 7 people
Image may contain: 10 people, people standing
Image may contain: 9 people, people standing
Image may contain: 4 people, people standing
Image may contain: 14 people, people standing and crowd
Image may contain: 14 people, crowd
Image may contain: 8 people, people standing and outdoor
Image may contain: one or more people, sky, bridge and outdoor
Image may contain: 10 people, people standing
Image may contain: 12 people, people smiling, people standing

About Author:

Leave A Comment

Your email address will not be published. Required fields are marked *