កូនស្រី សុខ សោម៉ាវត្តី ទើបតែមានអាយុ៣ឆ្នាំសោះ ច្រៀងបទភាសាអង់គ្លេសយ៉ាងពិរោះ

កូនស្រីរបស់តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ឈ្មោះ ចាស្មីន ដែលទើបតែមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ តែសមត្ថភាពច្រៀងបទជាភាសាអង់គ្លេសយ៉ាងពិរោះ។

Image may contain: 1 person, indoor
loading...

យោងតាមឃ្លីបវីដេអូ ក្តៅៗ ហុយៗ របស់អ្នកនាង សុខ សោម៉ាវត្តី ដែលបានបង្ហោះកាលពីយប់មិញ បានបង្ហាញឱ្យឃើញថា កូនស្រីតូចរបស់នាង ដែលមានឈ្មោះថា «ចាស្មីន» និងមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ បានច្រៀងចម្រៀងជាភាសាអង់គ្លេសមួយបទដែលមានចំណងជើងថា៖ «You are My Sunshine» យ៉ាងពិរោះ ពិសេសគឺតុងភាសាអង់គ្លេសក៏ឡូយទៀត។

Image may contain: 1 person

ក្នុងវីដេអូឃ្លីបប្រមាណជា១នាទី អ្នកនាង សោម៉ាវត្តី ក៏បានដាក់ចំណងជើងនៅក្នុងហ្វេសប៊ុកដូច្នេះថា៖ «ម៉ាក់យាយគាត់ឈឺ ហើយគាត់មកច្រៀងលើកទឹកចិត្តអ្នកជំងឺ»។

Image may contain: 1 person, sitting and close-up