សម្តេចតេជោ អំពាវនាវសូឲ្យមប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ

កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតនៅតាមបណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។

Image may contain: 8 people, people sitting and camera
loading...

ប្រសិនបើបងប្អូនពិនិត្យ ឃើញឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែមករា ឆ្នាំ២០១៧។

No automatic alt text available.

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី ៤ មិថុនាឆ្នាំ ២០១៧ (៦ខែដ៏ខ្លី) ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត៕

Image may contain: text
No automatic alt text available.

*** ឬអាចឆែកពិនិត្យឈ្មោះក្នុង Website នេះ http://www.voterlist.org.kh/

ប្រភព៖Samdech Hun Sen, Cambodian Prime Minister