ស្នេហា ឪក សុគន្ធកញ្ញា រវាង ឆន សុវណ្ណារាជ ធ្វើឲ្យទស្សនិកជនដឹងកាន់តែច្បាស់ហើយ

តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ ហាក់ដូចជាមិនទាន់ស្ងប់ស្ងាត់ទាល់តែសោះ គឺកាន់តែធ្វើឲ្យមហាជន នៅតែសង្ស័យថា ពួកគេកំពុងមានស្នេហាជាមួយគ្នា បែបសម្ងាត់ ដោយមិនចង់ឲ្យអ្នកណាដឹង។

កាលពីព្រឹកមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ តារាស្រីរូបនេះ បានបង្ហោះរូបថតមួយសន្លឹក ដោយឃើញដាក់ដៃផ្គុំគ្នា មិនតែប៉ុណ្ណោះ ថែមទាំងអមជាមួយសារដែលសរសេរថា “ឈ្លោះគ្នាមិនសំខាន់.. តែសំខាន់កុំឲ្យឈ្លោះច្រើនពេក…! ខ្លាចអស់ពាក្យឈ្លោះ ព្រោះនៅសល់ពេលដល់ទៅជាង៦០ឆ្នាំទៀត….!”

Image may contain: 10 people, people smiling, people standing

ចំពោះដៃម្ខាងទៀត ដែលជាដៃមនុស្សប្រុសនោះ អ្នកគាំទ្រអាចទាយបានថា ជាដៃលោក ឆន សុវណ្ណរាជ មួយរយភាគរយ បើតាមមើលសម្បុរស្បែក និងដៃអាវ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មហាជនគឺពិតជាចង់ឲ្យពួកគេស្រលាញ់គ្នា ដោយបើកជំហរខ្លាំងណាស់ ព្រោះថាពួកគេ សាកសមនឹងគ្នាបំផុត មិនថា រូបសម្រស់ កាយវិការ និងកេរ្តិ៍ឈ្មោះក្នុងសិល្បៈ៕

Image may contain: 1 person, standing and outdoor

About Author:

Leave A Comment

Your email address will not be published. Required fields are marked *