ទីតាំងថ្មីរបស់ សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា (CUP) និង​អញ្ជើញ​និស្សិត​ថ្នាក់​បរិញ្ញាប​ត្រ ជំនាន់ទី១០ម​កបំពេញពាក្យប្រ​លងបញ្ជ​ប់​

សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា (CUP) នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បានធ្វើការអញ្ជើញនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ (ឆ្នាំសិក្សា២០១២-២០១៦) គ្រប់វគ្គ គ្រប់ជំនាញ ដែលត្រូវប្រឡងបញ្ចប់ឆ្នាំសិក្សា សូមមកទំនាក់ទំនងទទួលពាក្យដើម្បីបំពេញលក្ខខណ្ឌការប្រឡងបញ្ចប់ ចាប់ពីថ្ងៃនេះតទៅ។

ព័ត៌មានលម្អិតទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 061 800 023 / 081 800 023 / 088 9800 023។

loading...

សូមបញ្ជាក់ថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានផ្លាស់ប្ដូរអគារសិក្សាថ្មីជាផ្លូវការ ដែលស្ថិតនៅអគារលេខ ១៣១BC ផ្លូវលេខ១៣២ ខាងលិច វិទ្យាល័យជាស៊ីម សន្ធរម៉ុក សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមជម្រាបថា ឧកញ៉ាបណ្ឌិត ឡាច សំរោង ត្រូវបានតែងតាំងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ជាផ្លូវការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ ឧកញ៉ាបណ្ឌិត ឡាច សំរោង ប្ដេជ្ញាថា នឹងធ្វើឲ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ស្ថិតនៅក្នុងការអប់រំកម្រិតគុណភាពខ្ពស់ ហើយនិស្សិតចេញ ពីសាកលវិទ្យាល័យនេះ ទទួលបានការយកទៅធ្វើការងារ និងទទួលប្រាក់ខែខ្ពស់៕

ប្រភព៖m.freshnewsasia