នាយព្រែក ទទួលបានកាដូពិសេស ពីគូដណ្តឹងក្នុងថ្ងៃខួបកំណើត

កាលពីថ្ងៃម្សិលមិញគឺជាថ្ងៃខួបកំណើតពិធីករដ៏មានប្រជាប្រិយភាពនៅក្នុងកម្មវិធី ពេញចិត្តឬអត់? នាយព្រែក ត្រូវបានគូដណ្តឹងរបស់ខ្លួនគឺ កញ្ញា ជា ស្រីតី ព្រមជាមួយនិងបងស្រីនាង និងមិត្តភក្តិប៉ុន្មាននាក់ទៀត ធ្វើSurpriseថ្ងៃកំណើតឱ្យយ៉ាងភ្ញាក់ផ្អើល។

នៅក្នុងឱកាសនោះដែរ នាយព្រែកក៏បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ «ចង់និយាយថាសូមអរគុណមនុស្ស ជាទីស្រលាញ់ទាំងអស់ ដែលបានរៀបចំនូវអ្វីៗគ្រប់យ៉ាងសំរាប់ខ្ញុំនៅថ្ងៃកំណើតរបស់ខ្ញុំ 09 01 2017 មានទាំងអ្នកម្តាយមានគុណ មនុស្សជាទីស្រលាញ់ បងស្រីដ៏ល្អ បងប្រុស ប្អូនស្រី មានទាំងទឹកចិត្ត មានទាំងកាដូ ដែលរាល់ធ្នាំធ្លាប់តែគេងផ្ទះមើលទូរទស្សន៍ តែឥទ្បូវខ្ញុំមានមនុស្សជុំវិញខ្លួនល្អៗ ដែលតែងតែនៅក្បែរ និងយកចិត្តទុកដាក់រៀបចំការ Surprise ដ៏រីករាយជាមួយគ្នានៅថ្ងៃនេះ»។

អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ លោក ខេង រតនៈ ហៅនាយព្រែកបានទទួលនូវកាដូជានាឡិកាដៃ Apple Watch ដ៏ល្បី យ៉ាងស្រស់ស្អាត ពីគូដណ្តឹងសំណព្វចិត្តរបស់ខ្លួននៅថ្ងៃខួបកំណើតនេះផងដែរ។

គួរឱ្យដឹងដែរថា កាលពីលើកមុននាយព្រែកក៏បានធ្លាប់ទៅធ្វើSurpriseថ្ងៃកំណើត ឱ្យគូដណ្តឹងរបស់ខ្លួន កញ្ញា ជា ស្រីតី ដល់ផ្ទះនាងយ៉ាងភ្ញាក់ផ្អើលផងដែរ ដោយមានការយល់ព្រមពីសំណាក់ចាស់ទុំទាំងសងខាង។

About Author:

Leave A Comment

Your email address will not be published. Required fields are marked *