ឱក សុគន្ធកញ្ញា បីកូនអ្នកនាង គង់ សុជាតិ ទំនង់ពេករហូតដល់អ្នកគាំទ្រសួរ​​ ពេលណារៀបការ

កាលពីម្សិលមិញវិញ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក៏បានទៅលេង និងសួរសុខទុក្ខ ថែមទាំងបានបីកូនតូចរបស់ អ្នកនាង សុជាតិយ៉ាងទំនង ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុក រហូតធ្វើឱ្យអ្នកគាំទ្របង្អាប់ថាតារាចម្រៀងរូបនេះថា ពូកែបីកូនក្មេងណាស់ ដូចជាម្តាយគេពិតប្រាកដ។

ពួកគេភាគច្រើនចំអន់លេងសើចលើកដាក់ឱ្យកញ្ញា សុគន្ធកញ្ញា ឆាប់រៀបការជាមួយនិងលោក ឆន សុវណ្ណារាជ ទៀតផង ដើម្បីឆាប់មានកូនបីប្រឡែងលេងនឹងគេ។ ឯអ្នកខ្លះទៀតថា បើតារាទាំងពីរដួងបានរៀបការជាមួយគ្នា ប្រសិនបើមានកូនពិតមែននោះ មិនដឹងជាល្អ និងស្អាតយ៉ាងណាទេ។

Image may contain: 1 person

គួរបញ្ចាក់ថា រឿងរ៉ាវស្នេហាមួយនេះ អាចឈានដល់ដំណាក់ការផ្លូវការណាមួយនោះ គ្មាននរណាម្នាក់ដឹងច្បាស់នៅឡើយទេ គឺបានត្រឹមតែឃើញភាពផ្អែមល្ហែមរបស់តារាមួយគូនេះ ដោយមិនដឹងថាពួកគេស្រលាញ់គ្នាមែនទែន ឬគ្រាន់តែធ្វើដើម្បីទាញប្រជាប្រិយភាព?

Image may contain: 2 people, sunglasses
Image may contain: 1 person, standing and indoor

About Author:

Leave A Comment

Your email address will not be published. Required fields are marked *