កសាងទំនប់ប្រព័ន្ឋទឹកដើម្បីជំរុញការអភិវឌ្ឍកសិកម្ម និងអគ្គីសនី

មកត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ នេះ ដំណើរការសាងសង់ទំនប់ប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ នៅខេត្តបាត់ដំបង បានសម្រេច ៩៨% ហើយ ។ គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេ ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប)។

Image may contain: 1 person, standing, plant and outdoor
loading...

ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប ។ ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវ វស្សា ចំនួន ៤៧,០០០ ហិកតា និងស្រូវប្រាំង ចំនួន ១២,០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល ស្រុក បាណន់ ស្រុក សង្កែ និងស្រុកមោងឫស្សី

Image may contain: sky, cloud, outdoor and water

ទន្ទឹមនឹងនេះ ទំនប់ទឹកនេះក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំងជួយកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ដល់ក្រុងបាត់ដំបងផងដែរ ។ គម្រោងអភិវឌ្ឍន៍ទំនប់ទឹកនេះ គឺគ្រោងនឹងបញ្ចប់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

Image may contain: ocean, sky, outdoor and water

ធ្លាប់ជាកូនកសិករ និងយល់ច្បាស់អំពីតម្រូវការរបស់ពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន កំពុងជំរុញការអភិវឌ្ឍនៅទូទាំងប្រទេសដើម្បីប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរនិងរួចចាកផុតពីភាពក្រីក្រ៕

Image may contain: outdoor
Image may contain: mountain, sky, outdoor, nature and water
Image may contain: sky, outdoor and nature
Image may contain: people standing, sky, mountain, outdoor, nature and water
No automatic alt text available.
Image may contain: sky, mountain, outdoor, nature and water
Image may contain: sky, outdoor, nature and water

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister