ថ្នាំ​ពន្យារកំណើត​បុរស ជិត​មាន​ហើយ តើ​បុរស​យើង​ហ៊ាន​ញ៉ាំ​អត់​?

ទាំងបុរស និងស្ត្រី សុទ្ធតែមានចំណែក ក្នុងការបង្កើតកូន ប៉ុន្តែ អ្វីៗត្រូវធ្លាក់ទៅលើស្ត្រី ដូចជាការមានកូន និងវិធីពន្យារកំណើតជាដើម។ យ៉ាងណាមិញ ការសិក្សាជាច្រើន កំពុងតែស្រាវជ្រាវ ក្នុងការបង្កើតវិធីពន្យារកំណើត ដែលអាចប្រើលើបុរសបាន ហើយលទ្ធផលក៏កាន់តែខិតជិតមកដល់ផងដែរ។

loading...

“ថ្នាំចាក់ពន្យារកំណើតសម្រាប់បុរស នឹងមានប្រសិទ្ធភាពខ្ពស់” នេះជាការរកឃើញថ្មីមួយ។

តើវាអាចមានដំណើរការយ៉ាងដូចម្តេច?

ថ្នាំនេះ នឹងអាចចាក់លើបុរស រៀងរាល់ប្រាំបីអាទិត្យម្តង ដែលមានផ្ទុកទៅដោយ សារធាតុសំយោគនៃអ័រម៉ូន testosterone ១ ០០០ មីលីក្រាម និង norethisterone enanthate ២០០ មីលីក្រាម។

យ៉ាងណាមិញ គេក៏កំពុងសិក្សទៅលើផលវិបាក និងកត្តាផ្សេងៗជាច្រើនទៀត ប៉ុន្តែ យើងខ្ញុំគិតថា មិនយូរថ្នាំ និងវិធីពន្យារកំណើតលើបុរសផ្សេងៗទៀត នឹងអាចលេចចេញជារូបរាង ហើយយើងរង់ចាំមើលថាតើ វាមានប្រសិទ្ធភាព និងងាយស្រួលប៉ុណ្ណា ហើយបុរសយើងប៉ុន្មាននាក់ ហ៊ានប្រើវាជំនួសដៃគូរបស់ខ្លួនឯងនោះ៕

ប្រភព៖ health