​ឪពុកម្តាយ​! កុំ​ជះ​កំហឹង ឬ​ស្ត្រេ​ស​របស់ខ្លួន ទៅលើ​កូនៗ​ឲ្យសោះ​

ដោយសារតែរវល់នឹងការងារ ធ្វើឲ្យឪពុកម្តាយមួយចំនួន មិនត្រឹមតែគ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់មើលថែទាំកូនចៅប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងពេលខ្លះ យកកំហឹង ឬស្ត្រេសការងារ មកជះ ឬបញ្ចេញលើកូនៗទៀតផង … ដែលនេះ គឺពិតជាទង្វើដ៏ខុសឆ្គងបំផុត ដែលឪពុកម្តាយម្តាយមួយចំនួន កំពុងធ្វើដោយមិនដឹងខ្លួន។

No automatic alt text available.
loading...

អវត្តមានរបស់អ្នក ក្នុងការនៅកំដរ និងមើលថែទាំកូន បានធ្វើឲ្យគេពិបាកទៅហើយ ចុះទម្រាំនឹងទទួលការជេរស្តី ឬកំហឹងពីអ្នកទៀត តើកូនរបស់អ្នកនឹងមានអារម្មណ៍បែបណាទៅ?

ផលវិបាក ក៏ដូចជាបញ្ហា ដែលកូនរបស់អ្នកនឹងប្រឈម ប្រសិនបើអ្នកបន្តធ្វើបែបនេះ ៖

១. កូនខ្វះភាពកក់ក្តៅ និងក្តីស្រឡាញ់
២. កូននឹងចូលចិត្តសម្ងំក្នុងបន្ទប់ ឬខឹងខ្លួនឯងជាដើម
៣. កូនអាចក្លាយជាក្មេងមិនស្តាប់បង្គាប់ ហើយចូលចិត្តប្រើអំពើហឹង្សានៅសាលារៀន ឬទីសាធារណៈ
៤. កូនខ្វះទំនាក់ទំនង ហើយមិនចង់និយាយស្តីជាមួយអ្នកណាទាំងអស់
៥. កូននឹងបាក់ទឹកចិត្ត ស្ត្រេស ឬមានជំងឺផ្លូវចិត្ត
៦. មានសុខភាពមិនល្អ ព្រោះ អ្នកគ្មានពេលមើលថែគេឲ្យបានល្អ
៧. ការសិក្សានឹងចុះខ្សោយ
៨. បាត់បង់ទំនុកចិត្តលើខ្លួនឯង៕