វិធីងាយៗដើម្បីឱ្យ​បបូរមាត់​ទន់​រលោងបានយ៉ាង​ឆាប់រហ័ស

ការមើលថែបបូរមាត់ក៏សំខាន់ដូចគ្នាទៅនឹងកន្លែងផ្សេងៗទៀតនៃរាងកាយដែរ បបូរមាត់របស់អ្នកប្រែមកជាស្ងួត និងប្រេះបែកជាដើម ដែលជាហេតុនាំឱ្យសម្រស់នៃស្នាមញញឹមរបស់អ្នកត្រូវធ្លាក់ចុះ ដូចច្នេះ ប្រសិនជាចង់ឲ្យបបូរមាត់របស់អ្នកទន់រលោងយ៉ាងឆាប់រហ័សនោះ សូមកុំភ្លេចអនុវត្តតាមរយៈអត្ថបទខាងក្រោមនេះ ៖

loading...

១. ផ្តល់សំណើមឱ្យបបូរមាត់

អ្នកអាចប្រើច្រាសដុសធ្មេញថ្មី ឬច្រាសដែលអ្នកប្រើរាល់ថ្ងៃ ដែលមានសរសៃច្រាសមិនទន់ពេកមកដុសថ្នមៗលើបបូរមាត់ជាប្រចាំ ជាពិសេសអ្នកត្រូវរទទួលទានទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ។

រូបភាពពាក់ព័ន្ធ

២. ខាត់ស្បែកនៅបរិវេណជុំវិញបបូរមាត់

ចាប់ផ្តើមដោយការយកច្រាសដុសធ្មេញមកដុសថ្នមៗលើបបូរមាត់ ផ្នែកខាងក្រោមពីម្ខាងទៅម្ខាងទៀតប្រមាណជា3-4វិនាទី។ បន្ថែមដោយប្រេងអូលីវ ឬល្បាយនៃសូដា និងទឹក លាបនៅលើបបូរមាត់ ដើម្បីជួយថែបំប៉នដល់បបូរមាត់របស់អ្នក។

លទ្ធផលរូបភាពសម្រាប់ ច្រាសដុសធ្មេញថ្មី

៣. ប្រើប្រេងលាបមាត់ដែលត្រឹមត្រូវ  

បន្ទាប់ពីកម្ចាត់កោសិកាស្បែកចាស់ៗនៅលើបបូរមាត់ចោល រួចហើយ ត្រូវលាងសម្អាតបបូរមាត់របស់អ្នកជាមួយនឹងទឹកក្តៅឧណ្ហៗ  ហើយបន្តដោយការលាបប្រេងលើបបូរមាត់។

លទ្ធផលរូបភាពសម្រាប់ ប្រេងលាបបបូរមាត់

៤. ទប់ស្កាត់ការខាំ និងលិទ្ធបបូរមាត់
បបូរមាត់ទន់រលោង ពិតជាមិនអាចនៅជាមួយអ្នកបានទេ បើអ្នកមានទម្លាប់ខាំ ឬលិទ្ធបបូរមាត់គ្រប់ពេលវេលានោះ។ ទឹកមាត់ដែលបានមកពីការខាំ ឬ លិទ្ធបបូរមាត់ មិនបានធ្វើឱ្យបបូរមាត់របស់អ្នកទន់រលោងនោះទេ ប៉ុន្តែមានតែធ្វើឱ្យបបូរមាត់របស់អ្នកកាន់តែស្ងួតទៅវីញទេ៕