តើលោកអ្នកបាន​ដឹង​អំ​ពីំ​មូល​​ហេតុ​​ដែល​​ក្រុម​​ហ៊ុន​​ Apple​​ ផលិត ​​iPhone​ ​7 ​RED ​​ហើយ​​ឬ​​នៅ​?​​

លោកអ្នកប្រហែល​ជា​ឆ្ងល់​ហើយ​ថា​ហេតុ​អ្វី​បាន​ជាសុខៗ​ក្រុម​ហ៊ុន​ Apple បែ​រជា​ចេញល​ក់ ​​iPhone​ 7​ RED​ បែប​នេះ?​ ទាក់​ទង​ទៅនឹងម៉ូដែល​នេះ ​ក្រុមហ៊ុ​នពុំ​មាន​ផ្លាស់​ប្ដូរអ្វី​ឡើយ​ ពោល​គឺ​ទាំងលក្ខណៈពិសេស​ និង​ប្រព័ន្ធដំណើរ​កា​រនៅ​រក្សាដ​ដែ​ល។​​​
លទ្ធផល​រូបភាព​សម្រាប់ ​​iPhone​ 7​ RED​

loading...

សូមបញ្ចាក់​ ​​៖ ក្រុមហ៊ុន Apple សម្រេចធ្វើបែបនេះគឺពុំមែនព្រោះតែចង់រកចំណូល និងបង្កើនអតិថិជនរបស់ខ្លួនលើទីផ្សារទេ ។​

លទ្ធផល​រូបភាព​សម្រាប់ ​​iPhone​ 7​ RED​

ពោលគឺ “នាពេលថ្មីៗនេះ យើងបានបើកកិច្ចសហប្រតិបត្តិការមួយជាមួយនឹងអង្គការ RED ដែលជាអង្គការដ៏ធំមួយផ្នែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺអេដស៍ ដូចនេះកាលដែលក្រុមហ៊ុនយើង ធ្វើបែបនេះគឺជាការចូលរួមចំណែកដ៏អស្ចារ្យមួយក្នុងទស្សនៈវិស័យរបស់អង្គការ ដែលចង់លុបបំបាត់ជម្ងឺអេដស៍ឲ្យអស់ពីពិភពលោក។ ប្រសិនបើលោកអ្នក ទិញផលិតផល iPhone 7 RED យកទៅប្រើប្រាស់ នោះបានន័យថាលោកអ្នកបានចូលរួមក្នុងយុទ្ធនាការនេះដែរ។”៕