ញាក់សាច់!!! អាវុធទំនើប «Railgun» អាមេរិកមានល្បឿនគ្រាប់ជាង​ ​៧​ពាន់​គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង និង…..(មានវីដេអូ)

បច្ចេកវិទ្យា៖ បណ្តាប្រទេសមហាអំណាចនៅលើពិភពលោកយើងនេះ នាពេលបច្ចុប្បន្នតែងតែបង្ហាញឥទ្ធិពលរបស់ខ្លួន តាមរយៈការបាញ់សាក់ល្បងសព្វាវុធទំនើបៗ ការធ្វើសមយុទ្ធយោធានានា ការបាញ់សាក់ល្បងនៅគ្រាប់ម៉ីស៊ីលជាដើម។ ជាក់ស្តែងកាំភ្លើងធំ ដែលមានឈ្មោះថា​ ​Railgun របស់អាមេរិកដែលបាញ់គ្រាប់ចេញមានល្បឿន​ជាង​ ​៧​ពាន់​គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។

កាំភ្លើងធំ​ ​Railgun​ ​វាដំណើរការ​ដោយ​កម្លាំង​មេដែក​អូស​ទាញ​ក្បាល​គ្រាប់​ឲ្យ​ដល់​ល្បឿន​ជាង​ ​៧​ ​ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយអាច​បាញ់​ចំ​គោល​ដៅ​ចម្ងាយ​ ​១៦០​​គីឡូម៉ែត្រ។កាំភ្លើងធំ​ ​Railgun ជា​បច្ចេកវិទ្យា​អាវុធ​មួយដែលអាមេរិក​ស្រាវជ្រាវ​តាំង​ពី​ឆ្នាំ​ ​២០០៥​ ​មក​ វាជា​ប្រព័ន្ធ​កាណុង​ជំនាន់​ថ្មី​សម្រាប់​បំពាក់​លើ​នាវា​ចម្បាំង​​ ​​ដែល​អាចធ្វើ​ឲ្យ​ប្រទេស​មហា​​អំណាច​ផ្សេង​ទៀត មានការបារម្មផងដែរ៕
loading...

សូមទស្សនាវីដេអូខាងក្រោមនេះ ៖