ប្រិយមិត្តនារីៗ​ទាំង​អស់​ដែល​ប្រាថ្នា​ចង់​បាន ​ដើម​ទ្រូង​មូល​ក្លំ​ស្អាត​ កុំ​ភ្លេច​ហាត់​ក្បាច់​យូហ្គាទាំង ​៧ប្រ​ភេទ​នេះ​ឲ្យ​សោះ​ណា!​​

នារីៗយើងតែងតែប្រាថ្នា​ចង់​បានរូប​រាង​កាយ​ ស្លីម​ស្អាត​ ជា​ពិ​សេស ​ដើមទ្រូង​មូ​លក្លំ​ស្អាត ​ដោយ​មិន​ចាំបាច់​ វះ​កា​ត់​ និង​ប្រើថ្នាំ​ដើ​ម្បីព​ង្រីក​ជា​ដើម​។ ដូច​ច្នេះ​ថ្ងៃ​នេះ ​នាងខ្ញុំបាន​លើក​យក​ក្បាច់​យូ​ហ្គា​ទាំង ​៧ប្រ​ភេទ​នេះ​ឡើង​ ដើម្បីជួ​យឲ្យ​មិត្ត​នារី​ៗយើង​ បាន​ស្អាត់​ដូច​បំ​ណង​ប្រាថ្នា​។​ដើម្បីកុំឲ្យខាត់ពេលសូមចំណាយពេលបន្តិច​ ដើម្បីសម្រស់ និងមានភាពរឹងមាំ ព្រមទាំងសុខភាពយើងអស់គ្នា ៖

១. យូហ្គា ក្បាច់អ្នកចម្បាំង 

loading...

ដាក់ជើងរបស់អ្នកឃ្លាតពីគ្នាឲ្យធំ លើខ្សែបន្ទាត់តែមួយ

• ដកដង្ហើមចេញមួយៗ រួចប្តូរជើងឆ្វេងរបស់អ្នក ឲ្យទៅជាមុំ ៩០ ដឺក្រេ

• ជើងស្តាំរបស់អ្នកត្រូវតែត្រង់។ បន្ទាប់មក លើកដៃឡើងឲ្យត្រង់ ហើយងាកក្បាលមើលទៅ កដៃខាងឆ្វេង

• អនុវត្តន៍ដដែលៗពី ៧ ទៅ ១០ ដង រួចផ្លាស់ប្តូរមកជើងខាងស្តាំវិញម្តង។

២. យូហ្គា ក្បាច់ត្រីកោណ 

• ដាក់ជើងរបស់អ្នកឃ្លាតពីគ្នាឲ្យធំ ពត់ជើងឆ្វេងឲ្យចេញជាមុំ ៩០ ដឺក្រេ និងពត់ជើងស្តាំចេញជាមុំ ១៥ ដឺក្រេ

• បន្ទាប់មក យកដៃឆ្វេងប៉ះ ខ្មងជើងឆ្វេង ម្តងបន្តិចៗ រួចលាតដៃស្តាំ ត្រង់ឡើងទៅលើ និងរក្សាជើងទាំងសងខាងឲ្យត្រង់ដូចគ្នា

• បន្ទាប់មកទៀត ងើយមុខឡើងទៅលើ រួចអនុវត្តន៍ម្តងទៀត ដោយផ្លាស់ប្តូរខាងវិញម្តង។

៣. យូហ្គា ក្បាច់ពស់ 

• ដេកផ្កាប់មុខ ទៅនឹងដី រួចងើបខ្លួនមួយកំណាត់លើ ឡើងសន្សឹមៗ ដោយយកជើង និងដៃទប់លំនឹងរបស់អ្នក

• បន្ទាប់មកងើបក្បាលឡើង ហើយមើលទៅលើ

• ដកដង្ហើមចេញមួយៗ រួចអនុវត្តន៍ដដែលៗ តែត្រូវប្រឹងទប់ខ្លួនឲ្យបានយូរជាងមុនម្តងបន្តិចៗ។

៤. យូហ្គា ក្បាច់បូ 

• ដេកផ្កាប់មុខ ដកដង្ហើមចេញ រួចបត់ជង្គង់ឡើង ដោយប្រើដៃកាន់ខ្មងជើងឲ្យជាប់

• ដកដង្ហើមចេញមួយៗម្តងទៀត រួចប្រឹងបត់ជើង និងដៃឡើង តាមដែលអាចធ្វើទៅបាន ដោយរក្សាតែពោះ ឲ្យជាប់នឹងដីគឺបានហើយ

• រក្សាឥរិយាបថ បែបនេះឲ្យបាន ៣០ វិនាទី។

៥. យូហ្គា ក្បាច់កង់ឡាន 

• ដេកផ្ងារ រួចកន្ធែកជើងបន្តិច

• ដាក់បាតដៃសងខាងជាប់នឹងដី ដោយបែរម្រាមដៃ មកខ្នង រួចប្រឹងងើបដើមទ្រូង និងត្រគាក ឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន

• បន្ទាប់មក ដាក់ដៃយ៉ាងនាឲ្យត្រង់ រួចរក្សាឥរិយាបថនេះ ឲ្យបាន ៣០ វិនាទី។

៦. យូហ្គា ក្បាច់ដាំក្បាលចុះ 

លុតជង្គង់ចុះ រួចដាក់ដៃនៅលើដី។ ផ្តេកក្បាលចុះ រួចក្តាប់ដៃរបស់អ្នកពីលើ

• ដកដង្ហើមចេញមួយៗ រួចបត់ជង្គង់ និងជើង ឡើងទៅលើសន្សឹមៗ

• សណ្តូកជើងឡើងលើឲ្យត្រង់ ឲ្យបាន ៣០ វិនាទី ទៅ ២ នាទី ប្រសិនបើអាចធ្វើបាន។

៧. យូហ្គា ក្បាច់អូដ្ឋ 

• លុតជង្គង់ចុះ រួចផ្គួបជើងចូលគ្នា

• បត់ខ្លួនមកក្រោមសន្សឹមៗ រួចដាក់ដៃ លើកែងជើង បន្ទាប់មកពើងខ្នង និងត្រគាកឲ្យកោងឡើង

• រក្សាឥរិយាបថបែបនេះ ឲ្យបាន ៣០ វិនាទី រួចអនុវត្តម្តងទៀត។

បញ្ចាក់៖ សូមកុំភ្លេចអនុវត្តន៍ទាំងអស់គ្នាណា មិត្តនារីៗយើងដើម្បីឲ្យសម្រស់កាន់តែ ទាក់ទាញពីមនុស្សដែលយើងស្រលាញ់កាន់តែខ្លាំង ៕