ឯកឧត្តម ថោ ជេដ្ឋា ញ្ជើញចូល​រួមដឹកនាំកិច្ចប្រជុំត្រួ​តពិនិត្យ និងសម្រេ​ចលើឯកសារមគ្គ​ទេសក៍បន្សាំការប្រែប្រួលអាកា​សធាតុ​

ព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៧ នៅទីស្តីការ​ក្រសួងធនធានទឹក និងឧតុនិ​យម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ​បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យ ​និងស​ម្រេ​ចលើឯកសារម​គ្គ​ទេ​សក៍​បន្សាំ​ការប្រែប្រួ​ល​អាកាសធាតុលើវិ​ស័យធនធានទឹក ដែលរៀបចំដោយក្រុ​មទីប្រឹក្សាបច្ចេកទេ​ស (TA 8179) ក្រោមកិច្ចសហការ​ រវាងក្រសួងធ​នធានទឹក ​និងឧតុនិយម និង​ក្រសួង​បរិស្ថាន​ ។​

Image may contain: 2 people, people standing, suit and indoor
loading...

ឯកសារមគ្គទេសក៍បន្ស៉ាំការប្រែប្រួលអាកាសធាតុលើវិស័យធនធានទឹកផ្តោតលើ ៣ ចំណុចសំខាន់ៗ រួមមាន ៖
– ផ្នែក ក ៖ និយាយអំពីសេចក្តីណែនាំ តួនាទីនៃហេដ្ឋារចនាសម្ព័ន្ធបៃតងក្នុងការគ្រប់គ្រងធនធានទឹក ការណែនាំពីតួនាទីភារៈកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅក្នុងវិស័យទឹក និងការណែនាំភាពបន្ស៉ាំលើវិស័យធនធានទឹក រួមទាំងតារាងវិភាគកម្រិតភាពបន្ស៉ាំសម្រាប់ការគ្រប់គ្រងធនធានទឹក ។
– ផ្នែក ខ ៖ និយាយអំពីវិធីសាស្រ្តបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលត្រូវបានបែងចែកជា ៣ ផ្នែកផ្សេងគ្នាគឺ ៖ ការគ្រប់គ្រងទឹកលើដីដោយនិរន្តរភាព ការគ្រប់គ្រងទឹកក្រោមដីដោយនិរន្តរភាព និងការគ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀងដោយនិរន្តរភាព ។
– ផ្នែក គ ៖ និយាយអំពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន៖ រាជរដ្ឋាភិបាលកម្ពុជា សហគមន៍កសិករប្រើប្រាស់ទឹក អង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិល និងវិស័យឯកជន ៕

Image may contain: 2 people, people sitting, table, flower and indoor
Image may contain: one or more people, people sitting, table and indoor
Image may contain: one or more people and people sitting