សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធរោ​ងចក្រទឹ​កស្អាតនិរោធ​ជំហាន​ទី២ ​

នៅព្រឹកថ្ងៃទី០៥ ខែ មេសា​ ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​នឹងអញ្ជើញសម្ពោធដាក់ឱ្យ​ប្រើប្រាស់ ​​រោងច​ក្រប្រ​ព្រឹត្តិក​ម្មទឹក​ស្អាតនិរោ​ធជំ​ហានទី​២ ​ដែលមាន​តម្លៃជាង ​៦០លានដុ​ល្លារ ស្ថិតនៅក្នុង​ ភូមិបឹងឈូក ​សង្កាត់ និរោ​ធ ខណ្ឌច្បារ​អំពៅ​ រាជធា​នីភ្នំពេ​ញ។​

Image may contain: 1 person, text

រោងចក្រទឹកស្អាតនេះ គឺបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។ រោងចក្រនេះ គឺអាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយក្រុងភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧នេះ។

Facebook សម្តេចតេជោនាយករដ្ឋមន្ត្តីនឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៨:០០ នាទីព្រឹក នាពេលបន្តិចទៀតនេះ៕

Image may contain: sky and outdoor
Image may contain: outdoor
Image may contain: 1 person, on stage, standing and wedding
Image may contain: 12 people, people standing and outdoor
Image may contain: 23 people

ប្រភព៖Samdech Hun Sen, Cambodian Prime Minister

About Author:

Leave A Comment

Your email address will not be published. Required fields are marked *