ស៊ន សៀវមុី អាចនឹងត្រូវដើរចេញពីកីឡា តេក្វាន់ដូ ព្រោះតែ…..

កីឡាការនីតេក្វាន់ដូ កញ្ញា ស៊ន សៀវមុី កន្លងមកធ្លាប់បានទ​ទួលមេដាយមាស​ និងធ្លាបបានទទួលងាជាវីរនារីតេក្វា​ន់ដូ​លើឆាកអ​ន្តរជា​​តិ និងទទួលបានការកោត​សរសើរពីសំ​ណា​មហាជ​នជាច្រើន ​តែមួ​យរយៈ​ចុងក្រោ​យនេះ ស៊ន​ សៀវមុី ហាក់ដូច​ជាមិនសូវបានបង្ហា​ញសមត្ថ​ភាពដូ​ចមុនៗ​ទៀតសោះ។​​

Image may contain: 1 person, standing and indoor
loading...

ស៊ន សៀវមុី បានធ្វើការបង្ហាញត្រួសៗពីរឿងរ៉ាវក្នុងចិត្តទាក់ទៅនឹងការហាត់តេក្វាន់ដូរបស់នាងថា «ធ្វើជាមេគេហេតុអីក៏ចូលចិត្តទើសនឹងកូនចៅមេស🤔អត់យល់សោះមង😏ពេលកាត់លុយញ៉ុមដូចមិនឃើញទើសសោះ☺️លូវញ៉ុមហាត់មិនសូវកើតញ៉ុមដឹងតែញ៉ុមមានក្រដាសចេញពីពេទ្យថាញ៉ុមឈឺមែន🙏ហើយលុយទៅពេទ្យក៏លុយញ៉ុមទាំងអស់ដែល😏ហើយបើចង់ដកញ៉ុមចេញពីតេក្វាន់ដូក៏ធ្វើក្រដាសដកទៅ😩កុំនៅទើសច្រើនពេកព្រោះញ៉ុមហត់នឹងការហាត់ហើយមិនចង់ហត់នឹងមេទើសទេ😴ប្រាប់កូនចៅថាមានរឿងអីអោយយាយទល់មុខគ្នាតែខ្លួនឯងវិញយាយតែក្រោយខ្នងកូនចៅ😏ដកខ្ញុំចេញពី teakwondo ទៅបើគិតថាខ្ញុំហាត់លែងកើត🙏
ដោយក្ដីគោរពពីនាងខ្ញុំ_ស៊ន សៀវមុី🙏»។

Image may contain: 2 people, people sitting

គួបញ្ជាក់ថា រឿងរ៉ាវខាងលើដែល ស៊ន សៀវមុី បានបង្ហាើឡើងក្នុងបណ្តាសង្គមហ្វេសប៊ុកផ្លូវការរបស់នាង គឺកាលពីមុននាងបង្ហោះឡើង នាងតែងតែបង្ហើបត្រួសៗពីភាពស៊យរបស់នាង ដូចជាបែកកងឡាន ឬគេជិះបុកឡាននាងជាដើម។ មួយវិញទៀត មួយរយៈចុងក្រោយនេះ ស៊ន សៀវមុី ហាក់ដូចជាសុខភាពមិនសូវល្អ ឧស្សាឈឺ ផងដែរ៕

Image may contain: 1 person, standingImage may contain: 5 people, people sitting and outdoor