សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ

(Updete) នៅព្រឹកថ្ងៃ​ទី០៦ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអ​គ្គមហាសេនាបតីតេ​ជោ ហ៊ុន ​សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រក​ម្ពុជា ​បានអញ្ជើញ​ជាអធិបតីស​ម្ពោ​ធដាក់ឲ្យ​ប្រើ​ប្រាស់កំ​ណាត់ផ្លូវជាតិលេ​​​​ខ​៦​ ប្រវែងជាង ៤០​​គីឡូម៉ែត្រ ចាប់ពី​សង្កាត់ព្រែកលៀ​ប ខណ្ឌជ្រោយ​ចង្វា​រ រាជ​ធានី​ភ្នំពេញ​​ ទៅដល់ថ្នល់កែង​ ​ស្ថិត​ក្នុង​ឃុំសំ​បូរ​ ស្រុ​ក​បាធា​យ ​ខេត្តកំ​ពង់​ចាម។​ ​

គម្រោងផ្លូវនេះ បានចំណាយថវិកាសរុប ៧០.២៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃគ្រុប (Shanghai Group) និង ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន របស់ប្រទេសចិន ដែលប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គឺបានចាប់ផ្ដើមពីខែ មករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧។

Image may contain: 11 people, people standing and outdoor

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិន ជាពិសេសលោក ប្រធានាធិបតីចិនស៊ី ជីនពីង (Xi Jinping) ដែលបានជួ​យដល់កម្ពុជា​តាមរយៈការ​កសាងហេ​ដ្ឋារចនាសម្ព័​ន្ធផ្សេងៗ។ ​ទំនា​ក់ទំនងកម្ពុជា-ចិន មិនអាចកាត់ផ្តាច់បានឡើយ ហើយមិត្តចិនតែងតែគិតគូពីការខ្វះខាតរបស់កម្ពុជា និងផ្តល់ជំនួយច្រើនជាងគេ។

Image may contain: 1 person, smiling, flower and outdoor

នៅខែឧសភា ២០១៧ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមសន្និសីទស្តីពី “ផ្លូវមួយ ខ្សែក្រវាត់មួយ” និងទស្សនៈកិច្ចនៅប្រទេសចិនផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦នេះ នឹងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកាន់តែឆាប់រហ័ស ព្រមទាំងជួយសម្រួលចរាចរណ៍មានភាពងាយស្រួលជាងមុន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងជួយបង្កើនការអភិវឌ្ឍរីកចម្រើន នៅតាមតំបន់អមសងខាងផ្លូវ ព្រមទាំងទាក់ទាញការវិនិយោគ និងទេសចរណ៍ផងដែរ។ ពេលនេះគម្លាតពីទីក្រុងនិងជនបទគឺនៅមិនឆ្ងាយពីគ្នាទេ។

Image may contain: people standing, sky, mountain, outdoor and nature

ភាពរីកចម្រើននិងការអភិវឌ្ឍន៍ទាំងអស់នេះ អាចកើតមានឡើងដោយសារប្រទេសយើងមានសុខសន្តិភាព ដែលវាមានការខុសគ្នាពីឆ្នាំ ១៩៧០-១៩៧៥ និង ១៩៧៥-១៩៧៩ ដែលពេលនោះប្រទេសយើងស្ថិតនៅក្នុងភ្លើងសង្គ្រាម ប្រជាពលរដ្ឋពេលនោះរស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលា ដូចច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សានូវសន្តិភាពនេះទាំងអស់គ្នា។Image may contain: sky, mountain, outdoor and nature

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមថែរក្សាផ្លូវនេះអោយបានគង់វង្សយូរអង្វែង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមបានសប្បាយរីករាយ និងជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់មេដាយគ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃល្អ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធអោយប្រើប្រាស់ផ្លូវជាតិលេខ៦ ចាប់ពីពេលនេះតទៅ៕

Image may contain: 9 people, people smiling
Image may contain: 3 people, people standing, wedding and suit
Image may contain: 10 people, people standing and outdoor

ប្រភព៖Samdech Hun Sen, Cambodian Prime Minister

About Author:

Leave A Comment

Your email address will not be published. Required fields are marked *