G-devit និយាយអ្វីខ្លះក្រោយពេល សម្តេចតេជោ ប្រកាសថា​នឹងរាំបទ «ឆ្កែរត់បុកប៉ោត» របស់ ពេជ្យ សោភា ……?

តារាចម្រៀងបែបកន្រ្តាក់អារម្មណ៍ ​ងួន ចាន់ដេវីត ​ម្ចាស់បទ «រាំញីកែងជើង» ដែលជា​បទចម្រៀ​ងដ៏ល្បីកា​លពីឆ្នាំមុន​សូម្បី​តែ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា​ក៏បាន​រាំបទនេះ​​និង​សរសើរ​ពីការ​ប​ង្កើតថ្មីរបស់កូ​នខ្មែរផងដែរ​ ។​

Image may contain: 1 person, stripes
loading...

តែឆ្នាំនេះក៏មិនសូវខុសពីឆ្នាំមុនដែរ សម្តេចតេជោ បានប្រកាសថា​នឹងរាំបទ «ឆ្កែរត់បុកប៉ោត» របស់អ្នកនាង ពេជ្យ សោភា ក្នុងថ្ងៃអង្គរសង្ក្រានខាងមុខនេះ ធ្វើឲ្យហ្វេន ពេជ្យ សោភា និងប្រជាពលរដ្ឋទាំងអស់រំភើបជំនួសអ្នកនាង ពេជ្យ សោភា ព្រោះតែថ្វីដៃនៃការតែងនិពន្ធល្អរហូតល្បីដល់ប្រមុខដឹកនាំ ។

Image may contain: 1 person, selfie and closeup

ទន្ទឹមជាមួយគ្នានេះដែរ ងួន ចាន់ដេវីត ក៏បានលើកឡើងជាមតិយោបល់មកថា ​«ជំហ៊ានជោគជ័យទីមួយរបស់ខ្ញុំបានបោះផុតទៅ ហើយជំហ៊ានជោគជ័យទីពីររបស់រៀមច្បងក៏បានជោគជ័យទៀត សង្ឃឹមថាជំហ៊ានទី ៣ ទី ៤ នឹងអ្នកជំនាន់ក្រោយៗទៀតនឹងខិតខំទាំងអស់គ្នាដើម្បីសិល្បះចម្រៀងខ្មែរយើងកាន់តែ អស្ចារ្យ ទៅមុខទៀត រួមគ្នាជាកម្លាំងខ្ញុំរីករាយនឹងបានឃើញវិស្ស័យចម្រៀងស្នាដៃថ្មីទទួលបានការគាំទ្របែបនេះ អរគុណបងប្អូនខ្មែរ នឹង ប្រមុខថ្នាក់ដឹកនាំ អស់ពីបេះដូង 🙏🏻❤️»៕ 

Image may contain: 1 person, text