យប់មិញនេះ មង្គលការ លី ចាន់ សីហា សុទ្ធតែតារាល្បីៗទៅចូលរួមយ៉ាងច្រើនកុះករ!

យប់មិញនេះតារាសម្តែងស្រី លី ចាន់សីហា បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនហើយ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ដ៏អធិកអធមមួយ កណ្តាលទីក្រុងភ្នំពេញ។

loading...

ជាក់ស្តែងយើងឃើញមានវត្តមានសិល្បករ-សិល្បការិនីនៅក្នុងសង្គមសិល្បៈជាច្រើនរូបបាននាំគ្នាទៅចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ដល់គូស្វាមីភរិយាថ្មី របស់តារាសម្តែង លី ចាន់សីហា ក្នុងភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ក្នុងនោះយើងឃើញរួមមានអ្នកសិល្បៈល្បីៗជាច្រើនរូបដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, សឿ សុធារ៉ា, សាន សុម៉ាលី, ប៉ុបពី, ស៊ុន ណារីម៉ូនីការ យុគ ចិន្តា, ពេជ្រ សោភា និងអ្នកនាង ប៉ែន សុផាន់នី, លោក ជា វណ្ណារិទ្ធិ និងភរិយា, លោក ហេង ប៊ុនលាភ, អ៊ឹម ជីវ៉ា, នេនទុំ, យ៉ែម សំអូន, ករុណា ពេជ្រ, ញ៉ែម សុគន្ធ និងកញ្ញា ដួង ម៉ានិច, ពេជ្រ អាវីហ្សា, ពៅ លីដា ជាដើម។

មិនតែប៉ុណ្ណោះ ព្រមទាំងមានមិត្តភក្តិក្រៅ រង្វង់សិល្បៈជាច្រើននាក់ផ្សេងទៀតផងដែរ បានមកចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់តារាសម្តែងស្រី លី ចាន់សីហា កាលពីយប់ថ្ងៃទី ៥ឧសភានេះ៕