ធ្លាយ​ដំណឹង​ថា ​លោក​ Jack Ma នឹ​ង​មក​វិនិយោ​​គគ្រោង​ធំ​មួយ​​​នៅ​ខេត្ត​ព្រះ​សី​ហនុ.​​…..​​

ព័ត៌មានដ៏កក្រើកមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ា​ងខ្លាំងពីសំណា​ក់​អ្នកលេ​​ងទីផ្សារ​លក់-ទិញដី​ នាតំបន់ខេត្តព្រះ​សីហនុ ដោយមា​នដំណឹងពុំមែ​នផ្លូវការមួយបានឲ្យដឹងថា ម​ហាសេដ្ឋី​លំដាប់​ទី​​១​របស់​​ចិន ​លោក ​Jack Ma កំ​ពុងមានគម្រោង​ មក​​ទិញ​ដី​នៅ​តំបន់ឆ្នេរ​អូរ​ត្រេះ​ ក្នុង​ទឹកដីខេ​ត្តព្រះសី​ហនុដើម្បី​វិនិ​យោគលើគ​ម្រោង​ដ៏​ធំ​មួយ​។ ​
Image result for Jack Ma

loading...
ដំណឹងចចាមអារ៉ាមនេះ បាននឹងកំពុងវាយលុកយ៉ាងខ្លាំងក្នុងបណ្តាសង្គមអិនធើណិត និងត្រូវបានអ្នកនិយមលេងបណ្តាសង្គមនេះចែករំលែកបន្តគ្នា ព្រោះគេគីតថា ប្រសិនបើ​ប្រសិនបើ ​មហាសេដ្ឋី​រូប​នេះ​ពិតជា​ទិញ​ដី​ដើម្បី​វិនិយោគ​នៅ​តំបន់​នោះ​មែន វា​ជា​ដំណឹងល្អមួយ មិនមែន​សម្រាប់​តែ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ទេ ថែម​ទាំង​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​។
Image result for Jack Ma
បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ប្រឹក្សា និង​វាយតម្លៃ​អចលនទ្រព្យ Khmer Foundation Appraisal ឱ្យ​ដឹង​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​បាន​ទទួល​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​នឹង​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​ វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ហើយ​ព័ត៌មាន​ពី​មហាសេដ្ឋី​ចិន​លោក Jack Ma មក​ទិញ​ឬ​យ៉ាងណា​នោះ មិន​ច្បាស់​ទេ មិនដឹង​ថា គាត់​មក​ទិញ​តាម​រយៈ​វិនិយោគិន​ចិន​មួយ​ណា​ដែរ ។
Image result for Jack Ma
គួបញ្ជាក់ថា ​យោងតាម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុបានអះអាង​កាលពី​ថ្ងៃ​ទី​៩ មិថុនា ថា  មានការ​ទិញ​-​លក់​ដី​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ប៉ុន្តែ​មិនដឹង​ជា​នរណា​ខ្លះមក​ទិញ​ទេ ។ ចំណែក​ពាក្យ​ចចាមអារ៉ាម​ថា លោក Jack Ma មក​ទិញ​ដី​នោះ មិន​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ទេ ហើយ​បើ​ទិញ ក៏​តាម​រយៈ​បណ្ដាញ​ក្រុមហ៊ុន​របស់​លោក​ដែរ ៕
Image result for Jack MaImage result for ព្រះសីហនុ