មកដឹងពីប្រវត្ត​ត្រួសៗរបស់កីឡាហែ​លទឹក​ ហែម ថុនវិទិនី ​!ពិត​ជាមិនធតម្មតា​មែន… ​

យោងតាមប្រភពPage Hem Thon Championship បានឲ្យដឹងថា ​​កញ្ញា ហែ​ម ​ថុនវិទិនី កើតក្នុ​ងទីក្រុងភ្នំពេញកាល​ពីថ្ងៃទី០៧ ខែតុ​លា ឆ្នាំ១៩៩​៣។ ​កញ្ញាគឺជា​ចៅ​ស្រីប​ង្កើតរ​បស់​អតីត​កីឡាក​រហែលទឹ​កដ៏ល្បី​ឈ្មោះរប​ស់ប្រទេស​កម្ពុជាគឺលោកគ្រូហែម​ ថុន ​ហើយក៏ជាសមាជិកដ៏ស​កម្មមួយរូ​បផងដែររបស់ក្រុ​មជម្រើសជាតិ​ហែលទឹកកម្ពុជា។​

Image may contain: 1 person, smiling, swimming, pool and outdoor
loading...

វិទិនីបានចាប់ផ្តើមអាជីពហែលទឹកនៅអាយុ៨ឆ្នាំ។ ពេលនោះប្អូនស្រីបានចូលរួមក្នុងពានរង្វាន់ហែលទឹកជើងឯកជាតិឆ្នាំ២០០១ ប្រកួតក្នុងវិញ្ញាសាអាយុក្រោម១៣ឆ្នាំ។ ទេពកោសល្យ និងភាពមុះមុតក្នុងការប្រកួតរបស់វិទិនី មិនអាចគេចផុតពីក្រសែភ្នែករបស់គ្រូបង្វឹកបានឡើយ។ នៅឆ្នាំ២០០៣ កីឡាការនីហែលទឹកដ៏មានទេពកោសល្យនិងក្មេងខ្ចីរូបនេះ ត្រូវបានជ្រើសរើសចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា ហើយបានបង្ហាញខ្លួនលើកដំបូងលើឆាកអន្តរជាតិនៅ២ឆ្នាំបន្ទាប់ ក្នុងពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីក្នុងទីក្រុងបាងកក ប្រទេសថៃ។

Image may contain: 3 people, people smiling, closeup

ទោះបីជាកញ្ញាមិនអាចសម្រេចតាមការគ្រោងទុកក៏ពិតមែន ប៉ុន្តែបទពិសោធន៍ដ៏មួយនេះ បានជម្រុញទឹកចិត្តឲ្យប្អូនស្រីប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងថែមទៀត។ នៅឆ្នាំ២០០៨ វិទិនីបានសម្រេចនូវក្តីសុបិន្តរបស់ខ្លួន ដោយបានតំណាងប្រទេសកម្ពុជាក្នុងពានរង្វាន់អូឡាំពិកទីក្រុងប៉េកាំងនៅអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។

Image may contain: one or more people and closeup

បន្ទាប់ពីនេះ វីទិនី ប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងបន្តតំណាងឲ្យប្រទេសកម្ពុជានៅព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំ២០១២ និង២០១៦ ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិដទៃទៀតជាច្រើនរួមមាន ពានរង្វាន់ស៊ីហ្គេម ពានរង្វាន់ហែលទឹកពិភពលោក ព្រមទាំងពានរង្វាន់ប្រចាំទ្វីបអាស៊ីជាដើម។កម្មវិធីបន្ទាប់របស់ វិទិនី គឺការប្រកួតហែលទឹក ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី២ ឆ្នាំ២០១៧។ ប្អូនស្រីនឹងប្រកួតក្នុងវិញ្ញាសាហែលទឹក១០០ម៉ែត្របែបសេរី វិញ្ញាសា១០០ម៉ែត្របែបផ្ងា និងវិញ្ញាសា១០០ម៉ែត្របែបមេអំបៅ៕

Image may contain: 1 person, smiling, standing, sky, outdoor and nature
Image may contain: 2 people, people smiling, closeup