គីមីជ្រៀតចូលតាមគ្រប់រូបភាព!​ រក​ឃើញ​សា​រ​ធាតុ​គីមី​ក្នុង​​ ស្ពៃ​ចង្កឹះ​ ​និង​ម្ទេស​​ នាំ​ចូល​ពី​ប្រទេ​សវៀត​ណាម​

មន្ត្រី​កាំកុងត្រូល​បាន​រក​ឃើញ​សារៈជាតិ​គ្រោះ​ថ្នាក់​​ក្នុង​ស្ពៃចង្កឹះ​ និង​​ម្ចេ​ស​​ដែល​​នាំ​ចូល​​ពី​វៀត​ណាម​តា​ម​ច្រក​ទ្វា​រ​អន្តរជា​តិ​អូ​​រយ៉ា​ដាវ​​ ​ខេត្តរត​នគិរី​  តាម​​រយៈ​​មន្ទីរពិ​សោធន៍​ច​ល័ត​​ដែល​​បាន​​ធ្វើ​តេស្ត​​នៅ​​ច្រ​ក​ទ្វា​រ​​​​​​អូ​រ​យ៉ា​​ ដាវ​​តែ​ម្តង​​លើ​មុខ​ទំនិញ​ប្រ​មាណ​​៣០​​មុខ​​នៅ​​ព្រឹក​​ថ្ងៃ​​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​​២០១៧​ ។​

លទ្ធផល​រូបភាព​សម្រាប់ ម្ទេស
loading...

លោក ជា អ៊ា​ក​ឃី​ម អនុប្រធាន​នាយកដ្ឋាន​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ ប្រាប់​ឱ្យ​ដឹង​​ថា មន្ទីរពិសោធន៍​ចល័ត​របស់​កាំកុងត្រូល​បាន​ត្រួតពិនិត្យ​លើ​មុខទំនិញ​ប្រមាណ​ ៣០​មុខ ជា​ពិសេស​បន្លែ​​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ ​រយ៉ា​ដាវ ។ លោក​អនុប្រធាន​នាយកដ្ឋាន​បាន​​ឲ្យ​បន្ត​ទៀត​ថា ក្នុង​ការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​ថា បន្លែ​ចំនួន​២​ប្រភេទ​គឺ ស្ពៃចង្កឹះ និង​ម្ចេ​ស មាន​សារ​ធាតុ​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​មាន​ចំនួន​សរុប​ ទម្ងន់​ជាង​១៨០​គីឡូក្រាម ។

លទ្ធផល​រូបភាព​សម្រាប់ ស្ពៃចង្កឹះ

បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​រក​ឃើញ​ សារធាតុ​គ្រោះថ្នាក់​សមត្ថកិច្ច​ចម្រុះ​បាន​សម្រេច​ដកហូត​ស្ពៃចង្កឹះ និង​ម្ចេ​ស​​ទាំងនោះ​ហើយ​ណែនាំ​ឲ្យ​ម្ចាស់​ទំនិញ​ដែល​នាំ​ចូល​បន្លែ​ពី​ ប្រទេស​វៀតណាម​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​​បន្លែ​គ្រប់​ប្រភេទ​ទាំងអស់​មុន ​នាំ​ចូល​មក​ក្នុង​ប្រទេស ៕

លទ្ធផល​រូបភាព​សម្រាប់ ម្ទេស

លទ្ធផល​រូបភាព​សម្រាប់ ម្ទេស