នេះជាប្រវិត្តសាស្រ្តទី១ហើយ ដែលកម្ពុជាយកឈ្នះអាហ្វហ្គានីស្ថានក្រោមលទ្ធផល 1-0 (មានវីដេអូ)

ការ​បរាជ័យ​របស់​ក្រុម​ជម្រើស​ជាតិ ​អាហ្វហ្គានីស្ថាន ​ក្រោម​ថ្វី​ជើង​កម្ពុជា​កាល​ពី​យប់មិញ​ ១-០ ​ លោក Otto Martin Pfister ​​គ្រូ​បង្វឹក​បានថ្លែងឲ្យដឹងថាមក​ពី​​គ្មាន​សំណាង ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

loading...

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពេល​ខ្លះ​បាល់ទាត់​ក៏​ត្រូវ​ការ​សំណាង​មក​ជា​មួយ​ដែរ ទើប​អាច​ទទួល​បាន​លទ្ធផល​ល្អ​។ ​លោក​គិត​ថា ​ជំនួប​យប់​មិញ​មក​ពី​ក្រុម​របស់​លោក​គ្មាន​សំណាង ហើយ​សំណាង​មាន​ទៅ​ខាង​​​ម្ចាស់​ផ្ទះ ទើប​ក្រុម​របស់​លោក​​ត្រូវ​បរាជ័យ​ដូច្នេះ។

​លោក​បាន​បញ្ជាក់​ថា ​អាហ្វហ្គានីស្ថាន មាន​ឱកាស​ច្រើន​មែន​ទែន ប៉ុន្តែ​កីឡាករ​របស់​លោក​​មិន​អាច​ទាត់​បញ្ចូល​ទី​កម្ពុជា​បាន​សម្រេច។ លោក​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ចំពោះ​ការ​ធ្វេសប្រហែស​​របស់​កូន​ក្រុម​​ខ្លួន។

​គួរបញ្ចាក់ថាកាប្រកួតរវាង កម្ពុជា -​ អាហ្វហ្គានីស្ថាន យប់មិញនេះលទ្ធផល 1-o គឺដោយសាតែអ្នកចាំទីទាត់ផ្លោងទៅលើ ប៉ះជើងកីឡាករ ប្រាក់មុន្នី ឧត្តម ឡង់ចូលទីអាហ្វហ្គានីស្ថានតែម្តង ។

សូមទស្សនាវីដេអូខាងក្រោម៖