ខួបកំណើត ជា វណ្ណារិទ្ធ ឆ្នាំនេះប្លែកពីរាល់ឆ្នាំដោយ​ធ្វើព្រមជា​មួយគ្នាក្នុង​ថ្ងៃឡើង​គេហ​ដ្ឋាន​ថ្មី.​……​

ពិធីករ និងជាតារាសម្តែង លោក ជា វណ្ណារិទ្ធ ​​កាលពីថ្ងៃទី ១១ ​ខែមិនថុនា ​កន្លងទៅ​ថ្មីៗនេះ​ជា ​ថ្ងៃខួបកំ​ណើតរប​ស់​លោក ​ដែល​ក្នុង​នោះ​មាន​មិត្ត​ភក្តិ​​ក្នុង​សង្គម​សិល្បៈ​ជា​ច្រើន​បាន​ទិញ​នំខេកសម្តែងភាព​រីក​រាយថ្ងៃ​ខួបកំ​ណើត​ដល់រូប​លោក តែលោកនិងភរិយា​ មិនបានបង្កើតកម្មវិធីអ្វីធំដុំស​ម្រាប់ថ្ងៃខួបកំ​តរបឋស់លោកដូចរា​ល់ឆ្នាំនោះ​ទេ​ ។ ​

Image may contain: 4 people, people smiling

ជា វណ្ណារិទ្ធ បានយកថ្ងៃខួបកំណើតរបស់ខ្លួន ជាថ្ងៃឡើងគេហដ្ឋានថ្មី ពោលគឺ ពួកគេបាននិមន្តព្រះសង្ឃមកព្រោះព្រំគេហដ្ឋានថ្មី គូបគ្នាជាមួយនឹងថ្ងៃខួបកំនើតរបស់លោក និងបានទទួលពជ័យពីព្រះសង្ឃ ។ ក្នុងនោះផងដែរ​ភរិយាលោក ជា វណ្ណារិទ្ធ អ្នកនាង បេឡា បាននិយាយឡើងមកថា «ខួបកំនេីតបងឆ្នាំនេះខុសពីសព្វដង រាល់ដងយេីងជប់លៀង តែឆ្នាំនេះយេីងសូត្រមន្តផ្ទះថ្មី» ។

Image may contain: 1 person

តាមការសង្កេតជារើសៗមកគេឃើញថា លោក ជា វណ្ណារិទ្ធ និង អ្នកនាង បេឡា ក្រោយពេលសម្រាលបានកូនប្រុសដ៏ឆ្លាតម្នាក់ គឺ អូនហ្វេម ពួកគេទាំងពីរហាក់ដូចរាសីឡើងខ្លាំងតែម្តង ។ ដោយសារពួកគេទាំងពីរជាពិសេស លោក ជា វណ្ណារិទ្ធ កាន់តែមានភាពល្បីល្បាញជាងមុនត្រូវម្ចាស់ផលិតកម្មអញ្ចើញទៅថតកុនជាច្រើនរឿង ។

Image may contain: food

មិនត្រឹមតែប៉ុណ្ណោះ កូនប្រុសរបស់លោក គឺអូនហ្វេម ត្រូវបានម្ចាស់ផលិតផលទឹកដោះគោ អញ្ជើញទៅថតស្ព័តពាណិជ្ជកម្មឲ្យទាំង ប្អូនទើបមានអាយុ១ខួបតែប៉ុណ្ណោះ ។ និងមួយវិញទៀត ហ្វេម ធ្លាប់ជាប់ចំណាត់ថ្នាក់លេងមួយ ជាក្មេងដែលញញឹមស្រស់ និងសង្ហាជាងគេថែមទៀតផង ។

Image may contain: 1 person

ហើយរហូតមកទល់ពេលនេះ ​លោក ជា វណ្ណារិទ្ធ និង អ្នកនាង បេឡា ទិញបានផ្ទះមួយល្វែងយ៉ាងស្គឹមស្គៃ ក្នុងបុរីថែមទៀងផង នេះគេហៅថាលាភជាន់លើលាភ ។ ផ្ទះថ្មីរបស់ពួកគេបានរៀបចំឡើងនៅក្នុងថ្ងៃតែមួយជាមួយនឹងថ្ងៃខួបកំណើតរបស់ លោក ជា វណ្ណរិទ្ធ ៕

Image may contain: 2 people
Image may contain: 4 people, people standing and indoor
Image may contain: 9 people, people sitting, wedding, table and indoor
Image may contain: 4 people
Image may contain: 8 people, people sitting, table and indoor

About Author:

Leave A Comment

Your email address will not be published. Required fields are marked *