អីយ៉ាស់! តារាកំប្លែង ប្រិមប្រិយ ភ្ជាប់ពាក្យហើយ កាលពីព្រឹកមិញ

កាលពីព្រឹកមិញនេះ​តារា​សម្ដែង​ ឡោម លក្ខិណា បាន​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹក​អម​ជាមួយ​​នឹង​ពាក្យ​សាទរ​ដល់ ​ប្រិមប្រិយ ក្នុង​ថ្ងៃ​ពិសេស​របស់​នាង ។ពេល​នេះ​ពិធី​ភ្ជាប់​ពាក្យ របស់​តារា​កំប្លែង ប្រិមប្រិយ​ កំពុង​ប្រព្រឹត្ត​ឡើង​នៅ​បុរី​ ប៉េងហ៊ួត ​ជាមួយ​លោក សៅ រ៉ានីត ដែលជា​អតីត​​តារា​ចម្រៀង​ជយលាភី​លេខ៥​ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។​ ​

loading...

មិនតែប៉ុណ្ណោះលោក សៅ រ៉ានីត ត្រូវបានគេដឹងថាលោកជាអាណិកជន​ដែលបានទៅរស់នៅអាមេរិកប្រមាណជា១០ឆ្នាំហើយ ​អ្នក​ទាំង​២​បាន​​ស្វែង​យល់​ចិត្ត​គ្នា​តាំង​ពី​ដើម​ឆ្នាំ ២០១៦។​​​​