កំណើនអ្នកស្រលា​ញ់ភេទដូចគ្នា​កើ​នដល់ទៅ ​៦ពាន់​គូ​នៅ​កម្ពុជា…..​

 យោង​តាម​កាអង្គេត​របស់​អង្គការ​អនា​គត​កម្ពុជា​អាស៊ាន​​លើក​ស្ទួយ​​សិទ្ធិ​ អ្នក​ស្រឡាញ់​​ភេទ​ដូច​គ្នា​បា​ន​បង្ហាញ​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​​នេះ​កំណើន​របស់​អ្នក​ស្រឡា​ញ់​ភេទ​​ដូច​គ្នា ​​កើន​ដល់​ជាង​៦​​ពាន់​​គូដែល​​ពួក​គេ​​ភាគច្រើន​​រង​ការ​រើស​អើង​យ៉ាង​​ខ្លាំង​​ពី​សំណាក់​សា​ច់ញាតិ និង​​អ្នក​នៅ​ជុំវិញ​​ខ្លួន ។​

អ្នក​ប្តូរ​ភេទ​ចំនួន​៦២,៧១% បាន​រង​នូវ​ការ​ប្រមាថ​អំឡុង​ពេល​នៅ​ក្នុង​សាលារៀន ដោយ​សិស្ស និង​គ្រូបង្រៀន​ដែល​ធ្វើ​ឲ្យ​បាត់បង់​ការ​សិក្សា​ប្រមាណ​១២,៨២% ។ ចំណែក​របាយ​ការ​ណ៏​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ កាលពី​ឆ្នាំ​២០១៦ បាន​ចេញផ្សាយ​ថា អត្រា​ឆ្លង​មេរោគ​អេ​ដស៍​មាន​កម្រិត​ខ្ពស់​ក្នុង​ចំណោម​អ្នក​ប្តូរ​ភេទ​ជា​ ស្ត្រី​៥,៩% និង​បុរស​ស្រឡាញ់​បុរស​២,៣% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​ទូទៅ​(០,៦%) ។

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​៣៣% បាន​លើក​ឡើង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចំនួន​៨២%​បាន​ទទួល​រង​ការ​រើសអើង​ពី​ក្រុម​ គ្រួសារ សហគមន៍​និង​ប្រជាជន​ទូទៅ ដែល​ពួក​គាត់​២៩%​មិន​ហ៊ាន​ចេញ​ទៅ​ខាងក្រៅ ដោយសារ​តែ​ភ័យ​ខ្លាច​នៃ​ការ​រើសអើង​ការ​វិនិច្ឆ័យ ការ​សម្លុត និង​ការ​យាយី​ផ្សេង​ៗ ចំណែក​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​រង​ការ​រើសអើង​កម្រិត​ខ្ពស់ ក្នុង​នោះ​៣៩%​រង​ការ​រំលោភ​បំពាន​ខាង​ផ្លូវភេទ ២៤%​រង​នូវ​ការ​រើសអើង​ផ្នែក​ការងារ ២៤%​ត្រូវ​បាន​គេ​បដិសេធ​ឬ​បណ្តេញ​ចេញពី​លំនៅ​ស្ថាន និង​២៤%​ទៀត​រង​នូវ​ការ​បំពាន​លើ​រូបរាង​កាយ​តែ​ម្តង ៕

About Author:

Leave A Comment

Your email address will not be published. Required fields are marked *