ខ្សែការពារជម្រើសជាតិ ឈិន ឈឿន ទោះរវល់យ៉ាងណាក៏មិនភ្លេចថ្ងៃពិសេសរបស់ខ្លួន និងភរិយាដែរ

ខ្សែការពារស្លាបស្តាំរបស់ក្រុមជម្រើសជាតិកម្ពុជា ឈិន ឈឿន និងភរិយា អ្នកនាង ចន្ធី ប៉ូឡែន បានរៀបការជាមួយគ្នារយៈពេល១ឆ្នាំហើយ    ស្របពេលអ្នកទាំងពីរទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ផងដែរ។

​តែអ្វីដែលកាន់តែពិសេសទៀតនោះគឺអ្នកទាំងពីរបានរៀបចំរំលឹក​ខួបអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមជាមួយគ្នាផងដែរ ។បើយោងនៅតាមគណនីហ្វេសប៊ុក របស់ភរិយា កីឡាករ ឈិន ឈឿន ឃើញមានការចែករំលែករូបភាពជាច្រើនសន្លឹក ដោយក្នុងនោះសុទ្ធសឹងតែជារូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ជាមួយនឹងការរៀបចំពិធីតូចមួយនៅក្នុងគេហដ្ឋាន ដោយមាននំខេកជាតំណាងផងដែរ។

About Author:

Leave A Comment

Your email address will not be published. Required fields are marked *