ប៊ុនលី បានទទួលប្រាក់ឧបត្ថមពី ចាន់ វឌ្ឍានាកា និងវះកាត់បានជោគជ័យ!

ក្រោយពានឃើញក្មេងប្រុសម្នាក់​បាក់ដៃដោ​យសារតែលេ​ងបាល់នោះ​ កីឡាករ​ជម្រើសជា​តិ ចាន់ ​វឌ្ឍានាកា​ ​បានប​ង្ហា​ញ​ក្តីអា​ណិ​តដោយ​ការ​ផ្តល់​ប្រាក់​ឧ​បត្ថម្ភមួយចំនួន ​ទៅ​ដល់​ក្មេង​ប្រុស​ម្នាក់​នោះ​ដែលកំ​ពុងស​ម្រា​កព្យាបាល​នៅក្នុងមន្ទីពេ​ទ្យ ​ព្រោះ​តែគ្រួសា​រប្អូនប្រុសមានជី​វភា​ពខ្វះ​ខា​តជា​ខ្លាំង​ ។​

loading...

ទឹក​ប្រាក់​ដែល ចាន់ វឌ្ឍនាកា ​ឧបត្ថម្ភ​ដល់​ក្មេង​ប្រុស​បាក់​ដៃ​ដោយសារ​លេង​បាល់​នោះ បាន​ដល់​ដៃ​របស់​ក្រុម​គ្រួសារ​របស់​គេ​ហើយ ​ខណៈ​ដែល​ការ​វះ​កាត់​ទៀត​សោត​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ។ប៊ុនលី ​ជា​ក្មេង​ប្រុស​ចូល​ចិត្ត​លេង​បាល់​ខ្លាំង​ណាស់ ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​គេ​បាន​បាក់​ដៃ​ក្នុង​ការ​ប្រកួត​កាល​ពី​សប្ដាហ៍ ​កន្លង​ទៅ​នេះ។

គ្រួសារ​មិន​សូវ​មាន​ប្រាក់​ផង​នោះ ​ប៊ុនលី ​មាន​ការ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​វះ​កាត់​ដៃ​របស់​ខ្លួន ​ប៉ុន្តែ​សំណាង​ល្អ​រូបគេ​ទទួល​បាន​ការ​ជួយ​ពី​កីឡាករ​បាល់ទាត់​កម្ពុជា វឌ្ឍនាកា ​ចំនួន​​២០០​ដុល្លារ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ក៏​នៅ​មាន​សប្បុរសជន​នានា​មើល​ឃើញ​ពី​ភាព​របស់​កុមារ​រូប​នេះ ​ជួយ​ឧបត្ថម្ភ​បន្ដ​បន្ទាប់​ទៀត​ផង​ដែរ៕